ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនអាមេរិក ៤ មានខ្លាំងពេករហូតគេរចនាក្រដាសប្រាក់ឱ្យដូចជាប្រទេសមួយ

ដោយមើលឃើញពីទ្រព្យសម្បត្តិដ៏មហាសាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៤ របស់អាមេរិក វិចិត្រករ Jade Dalloul បានចំណាយពេលវេលារបស់លោកធ្វើការរចនានូវក្រដាសប្រាក់សម្រាប់ក្រុមហ៊ុនទាំងនោះ ដោយប្រដូចពួកគេទៅនឹងប្រទេសផ្សេងៗនៅលើសកលលោក ដែលមានរូបបិយបណ្ណសម្គាល់ប្រទេសរៀងៗខ្លួន។

ក្រុមហ៊ុនយក្សទាំង ៤ នោះ រួមមាន Apple, Starbucks, Microsoft, និង​ Facebook។ ការឌីហ្សាញក្រដាសប្រាក់នេះដែរ គឺត្រូវបានចែកផ្សាយឱ្យឃើញបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសសាច់ប្រាក់ដែលខ្លួនមាននៅក្នុងធនាគារ គឺរហូតដល់ ២៦១ ពាន់លានដុល្លារ។ ជាមួយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បើ Apple គឺជាប្រទេសមួយ ទ្រព្យតម្កល់នៅធនាគាររបស់ក្រុមហ៊ុន គឺឈរនៅចំណាត់ថ្នាក់លេខរៀងទី ១១ នៅក្នុងធនាគារពិភពលោក នាំមុខប្រទេសសិង្ហបុរី និងអាល្លឺម៉ង់។

នៅលើក្រដាសប្រាក់នីមួយៗ លោក Dalloul បានរចនាដោយយកលំនាំតាមក្រដាសប្រាក់ផោនរបស់អង់គ្លេស និងរំលេចរូបអតីតស្ថាបនិក ស្ថាបនិក ឬប្រធានរបស់ក្រុមហ៊ុនទាំងនោះ ព្រមទាំងដាក់បញ្ចូលនិមិ្មតសញ្ញា និងទីស្នាក់ការកណ្តាល ឬហាងរបស់ក្រុមហ៊ុនផងដែរ។

1- Apple

2- Starbucks

3- Microsoft

4- Facebook

ប្រភពព័ត៌មាន: bgr

មតិយោបល់