ព័ត៌មានបច្ចេកវិទ្យា

YouTube តេស្តមុខងារថ្មី អាចលុបផ្ទៃវីដេអូដូចថតតាម Green Screen

យោងតាមរបាយការណ៍ព័ត៌មានពី Mashable បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុងសាកល្បងមុខងារថ្មីមួយសម្រាប់កម្មវិធី YouTube របស់ខ្លួន ឱ្យអាចលុបបំបាត់ផ្ទៃវត្ថុនៅក្នុងវីដេអូឃ្លីបមួយ ហើយដាក់ជំនួសមកវិញនូវរូបភាពថ្មី តាមការចង់បាន។

ប្រភពដដែលបន្ថែមថា ក្រុមវិស្វករ Google បានអភិវឌ្ឍនូវឧបករណ៍ថ្មីមួយ ដើរដោយប្រព័ន្ធបច្ចេកវិទ្យា AI និង Machine Learning ដើម្បីកាត់តម្រឹមរូបភាពវត្ថុ និងផ្ទៃខាងក្រោយរបស់វានៅក្នុងវីដេអូ ដូចជាពេលថតនៅពីមុខផ្ទាំងសំពត់បៃតងអីចឹងដែរ។

ក្រុមហ៊ុនបានដាក់ឈ្មោះមុខងារកំពុងសាកល្បងនោះថា “ការកាត់ផ្តាច់វីដេអូក្នុងពេលវេលាជាក់ស្តែងលើទូរសព្ទ” ហើយវានឹងផ្តល់ភាពងាយស្រួលខ្លាំងក្នុងការកែវីដេអូលើស្មាតហ្វូន ដោយការលប់បំបាត់នូវផ្ទាំងរូបភាពខាងក្រោយដែលលោកអ្នកមិនពេញចិត្ត ហើយដាក់ជំនួសផ្ទាំងថ្មីមួយតាមការចង់បាន៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់