អាមេរិក៖ ខណៈពេលដែលពិភពលោកកំពុងតែតាមដានព្រឹត្តិការណ៍បង្ហាញវត្តមាន Samsung Galaxy Note 7 នោះ ស្រាប់តែក្រុមហ៊ុនស្រាវជ្រាវ និងវិភាគ Strategy Analytics បានលើកឡើងថា ស្មាតហ្វូនត្រកូល Galaxy គឺជាលក់ដាច់ច្រើនជាងគេបំផុត នៅពាក់កណ្ដាលឆ្នាំ២០១៦។
Strategy Analytic បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួននៅថ្ងៃនេះថា Samsung Galaxy S7 Edge លក់បាន ១៣,៣លានគ្រឿងនៅជុំវិញពិភពលោក សម្រាប់ពាក់កណ្ដាលឆ្នាំនេះ ចំណែក Galaxy J2 (2016) វិញ ក៏មិនអន់ដែរ ដោយលក់បាន ១៣លានគ្រឿង ពោលគឺចាញ់ S7 Edge តែបន្តិចប៉ុណ្ណោះ ខណៈដែល Galaxy S7 លក់បាន ១១,៨លានគ្រឿង។
គួរបញ្ជាក់ផងដែរថា Samsung ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុត ដោយបច្ចុប្បន្នកំពុងវាយលុយយ៉ាងសាហាវនៅអឺរ៉ុប និងលោកខាងលិច ខណៈដែលទីផ្សារប្រទេសចិនថមថយបន្តិច ដោយសារតែវត្តមានស្មាតហ្វូនក្នុងស្រុកលក់ក្នុងតម្លៃទាបជាង តែគុណភាពប្រហាក់ប្រហែលគ្នា៕
មតិយោបល់