ព័ត៌មានបច្ចេកវិទ្យា

របៀបលុបសារចាស់ៗចេញពីទូរសព្ទ iPhone ដោយស្វ័យប្រវត្តិ

ការប្រើប្រាស់ទំហំផ្ទុកទិន្នន័យក្នុងទូរសព្ទឱ្យមានប្រសិទ្ធភាព គឺជាអ្វីដែលលោកអ្នកគួរយកចិត្តទុកដាក់។ ព្រោះទី១ វាជួយឱ្យដំណើរការទូរសព្ទរលូន និងទី២ វាជួយសន្សំសំចៃចន្លោះទំនេរក្នុងមេម៉ូរី។ កាន់តែគួរយកចិត្តទុកដាក់ជាងនេះទៅទៀតនោះគឺ លោកអ្នកដែលប្រើទូរសព្ទមានមេម៉ូរីជាប់ម៉ាស៊ីនតូចតែម្តង។

សារនៅក្នុងទូរសព្ទគឺជាប្រភេទឯកសារដែលឆាប់កើនចំនួន និងស៊ីមេម៉ូរីដោយស្ងាត់ៗបំផុត ជាពិសេស សារណាមានភ្ជាប់មកជាមួយសំឡេង រូបភាព ឬវីដេអូ។

ដូច្នេះ បើគិតថាសារចាស់ៗរបស់ខ្លួនលែងសំខាន់ ឬឈប់ត្រូវការ លោកអ្នកគួរ​តែ​លុបវាចេញទៅ ដោយកំណត់ឱ្យវាដំណើរការដោយស្វ័យប្រវត្តិ តាមវិធីដែល Post Tech បង្ហាញជូនដូចខាងក្រោម (សម្រាប់តែទូរសព្ទ iPhone)៖

របៀបអនុវត្ត៖

១- សូមចូលទៅកាន់កម្មវិធី Settings រួចចុចលើ Messages

២- នៅខាងក្រោមផ្នែក Message History សូមចុចលើ Keep Messages

៣- លោកអ្នកនឹងឃើញជម្រើសលុបដោយស្វ័យប្រវត្តិមុនរយៈពេល 30 Days (៣០​ ថ្ងៃ), 1 Year (១ ឆ្នាំ), និង Forever (រក្សាទុករហូត)

៤- សូមជ្រើសយកជម្រើស 30 Days នោះបានសេចក្តីថា សារដែលបានផ្ញើចូលក្នុងកម្មវិធី Messages ក្រោយរយៈពេល ៣០ ថ្ងៃ នឹងរលុបបាត់ដោយស្វ័យប្រវត្តិ។

បញ្ជាក់ៈ ប្រសិនបើលោកអ្នកចង់រក្សាទុកសាររបស់ខ្លួនជារៀងរហូត អាចជ្រើស​យក​ជម្រើស Forever បាន៕

មតិយោបល់