ព័ត៌មានបច្ចេកវិទ្យា

ក្តៅៗ! ធ្លាយថា Galaxy Note 8 នឹងបំពាក់បន្ទះឈីបខ្លាំង អេក្រង់ និង RAM ធំកប់!

យោងតាមរបាយការណ៍ពី Geekbench បានឱ្យដឹងថា កំពូលស្មាតហ្វូនត្រកូល Note របស់ក្រុមហ៊ុន Samsung ដែលត្រៀមចេញឆាប់ៗនេះ នឹងប្រើប្រាស់បន្ទះឈីបខ្លាំងកប់ស៊េរីពីក្រុមហ៊ុន Qualcomm ជំនាន់ Snapdragon 835 ព្រមជាមួយ RAM ទំហំស្តង់ដារហូតដល់ទៅ ៦ GB។

របាយការណ៍ដដែលបន្ថែមថា គ្មានឡើយ Note 8 ម៉ូឌែលពិសេស Emperor Edition ដែលនឹងត្រូវបានផលិតឡើងនោះ។ ប៉ុន្តែ វាអាចនឹងមានជម្រើសទំហំផ្ទុកទិន្នន័យជាប់ម៉ាស៊ីនគុណនឹងពីរ តែមិនមានការបង្កើនសមត្ថភាព RAM ឱ្យខ្ពស់ជាងម៉ូឌែលស្តង់ដារបស់វានោះទេ។

ដោយឡែក អេក្រង់របស់វានឹងមានទំហំរហូតដល់ ៦.៤ អីុញ ធំបំផុតក្នុងចំណោមអេក្រង់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្ន គឺធំជាង Galaxy S8 Plus ដែលមានទំហំ ៦.៣ អីុញ។

របាយការណ៍បានគូសបញ្ជាក់បន្ថែមថា Galaxy Note 8 នឹងប្រើប្រាស់ថ្មដែលមានថាមពលតូចជាង Note 7 ដើម្បីកាត់បន្ថយហានីភ័យពីការផ្ទុះឆេះ ហើយបន្ទះស្កេនក្រយៅដៃរបស់វានៅរក្សាក្បែរកាមេរ៉ាខាងក្រោយផ្នែកខាងស្តាំដដែល៕

ច្បាស់ហើយ កាមេរ៉ា Note 8 មានសមត្ថភាពយឹតរូប ៣ តង់ លូយកប់បែបនេះ!

ប្រភពព័ត៌មានៈ forbes

មតិយោបល់