ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Apple ប្រកាសកាលបរិច្ឆេទនៃថ្ងៃបង្ហាញ iPhone ជំនាន់ថ្មីជាផ្លូវការ

អាមេរិក៖ បន្ទាប់ពីលេចឮព័ត៌មានចចាមអារ៉ាមជាច្រើនទាក់ទិននឹងកាលបរិច្ឆេទនៃថ្ងៃប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនោះ នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាស និងផ្ញើលិខិតអញ្ជើញជាផ្លូវឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំនៅថ្ងៃទី០៧ ខែកញ្ញា។

នៅក្នុងលិខិតអញ្ជើញរបស់ Apple បានសរសេរថា «See you on the 7th» ប៉ុន្តែមិនបានរំលេចឲ្យឃើញថា នៅក្នុងព្រឹត្តិការណ៍នោះនឹងបង្ហាញអ្វីខ្លះទេ ខណ:ដែលជាទម្លាប់ប្រចាំឆ្នាំ គឺក្រុមហ៊ុន Apple តែងតែប្រកាសបង្ហាញ iPhone ជំនាន់ថ្មី រួមជាមួយនឹងផលិតផលមួយចំនួនផ្សេងទៀត។

លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីមកពី KGI Securities បានប៉ាន់ប្រមានថា ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មី និងនាឡិកាឆ្លាតវៃជំនាន់ថ្មី (iWatch) ខណ:ដែលព័ត៌មានផ្សេងទៀត ក៏បានអះអាងថា មុខងារ Siri នឹងត្រូវ Update ធ្វើឲ្យប្រសើរជាងមុនផងដែរ។

គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ត្រូវបានគេរំពឹងថា នឹងមានឈ្មោះ iPhone 7 និង 7 Plus ហើយនឹងចេញលក់នៅចុងខែកញ្ញា៕

i-7

មតិយោបល់