ព័ត៌មានកីឡា

Arsenal កាន់តែបង្ហាញនូវពន្លឺ នៃការបាត់បង់ Alexis Sanchez

ក្រុមកាំភ្លើងធំ Arsenal ទំនងជាមិនអាចរក្សាទុក ខ្សែប្រយុទ្ធឈីលី Alexis Sanchez ទៀតបានឡើយ ស្របពេលដែល ប្រភពពត៌មានជាច្រើន កំពុងតែចុះផ្សាយពាក់ព័ន្ធ នឹងបញ្ហានេះ។

បើតាម Twitter ដែល Alexis Sanchez បានផុសនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ខ្សែប្រយុទ្ធរូបនេះ កំពុងតែចង់ចាកចេញទៅកាន់ ក្រុម Paris Saint Germain យ៉ាងខ្លាំង។ ជាការពិតណាស់ មួយរយៈចុងក្រោយនេះ Sanchez កាន់តែមានភាពស្និតស្នាលយ៉ាងខ្លាំង ជាមួយនឹងក្រុមអ្នកមានបារាំង PSG ។ ការមានទំនាក់ទំនង កាន់តែប្រសើរជាមួយនឹង ក្រុម Paris Saint Germain នេះដែរ ចាប់ផ្តើម មានតាំងពីពេល ដែលខ្សែប្រយុទ្ធ Neymar បានបំបែកកំណត់ត្រា ក្នុងការផ្លាស់ទៅកាន់ ក្រុម Paris Saint Germain ។

ម្យ៉ាងវិញទៀតនោះ ក្រុម Paris ក៍មានបំណងចង់បាន Sanchez ផងដែរ ព្រោះថា ក្រុមបារាំងមួយនេះ ចង់ពង្រឹងក្លិបឲ្យខ្លាំង ដើម្បីឈ្នះពាន Champion League ដែលជាក្តីស្រម៉ៃរបស់ក្លិបមួយនេះ។ យ៉ាងណាវិញ លោក Arsene Wenger ដូចជាមិនចង់បានបង់ Sanchez ឡើយ ព្រោះថា Sanchez ជាកីឡាករល្អមួយរូប ដែលមានសមត្ថភាពខ្ពស់ និងរហ័សរហួន។ ក៍ប៉ុន្តែ ប្រហែលជាលោក Wenger មិនអាចរក្សាទុក Sanchez បានយូរទៀតឡើយ ព្រោះថា ខ្សែប្រយុទ្ធរូបនេះ ដូចជាមិនចង់បន្តនៅ Arsenal ទៀតឡើយ ជាហេតុធ្វើឲ្យ លោក Wenger អាចមានការខកចិត្តយ៉ាងខ្លាំង។

ដូច្នេះហើយ មិនយូរទៀត នោះទេ ខ្សែប្រយុទ្ធ Alexis Sanchez នឹងចាកចេញពីក្រុម Arsenal ទៅកាន់ក្រុម Paris Saint Germain ជាក់ជាមិនខាន ខណះក្រុម Man City ក៍ចង់បានកីឡាកររូបនេះផងដែរ។

មតិយោបល់