ព័ត៌មានបច្ចេកវិទ្យា

ស្ព័តថ្មីរបស់ LG មើលហើយនរណាមិនលង់នឹងកាមេរ៉ា V30!

V30 គឺជាស្មាតហ្វូនអេក្រង់ធំស៊េរីចុងក្រោយរបស់ក្រុមហ៊ុន LG ដែលទើបប្រកាសចេញជាផ្លូវការនៅប៉ុន្មានថ្ងៃមុននេះ ជាមួយអេក្រង់ប្រភេទ FullVision P-OLED ធំលាតស្ទើរគ្មានស៊ុមព័ទ្ធជុំវិញទំហំ ៦ អីុញ និងមានខ្នាតបញ្ចាំងរូបភាពកម្រិត 2K (១៤៤០x២៨៨០ ភិចសែល) អមដោយសមត្ថភាព Software និង Hardware ដ៏កំពូលៗជាច្រើន។

ប៉ុន្តែ ក្រៅពីនេះ V30 មានចំណុចពិសេសគួរឱ្យទាក់ទាញមួយផ្សេងទៀត ដែលក្រុមហ៊ុនបានលើកយកមករំលេចក្នុងស្ព័តវីដេអូពាណិជ្ជកម្មផ្លវូការថ្មីមួយរបស់ខ្លួន ចេញផ្សាយនៅថ្ងៃនេះ ដែលនោះសមត្ថភាពកាមេរ៉ាថតរូបភាព-វីដេអូរបស់វាតែម្តង។

LG V30 ក្រៅពីបំពាក់កាមេរ៉ាភ្លោះ (ម្ខាង ១៦ MP និងម្ខាងទំហំ ១៣ MP) វាបានបន្ថែមមុខងារថតវីដេអូបែបភាពយន្ត Cine Video (កែផ្ទៃពណ៌វីដេអូទៅតាមស្ថានភាពផ្សេងៗ), Voice Recognization (បញ្ជាការថតដោយប្រើសំឡេង), Point Zoom (ចុចមួយដើម្បីថតយឹតរូបភាពមកជិតយឺតៗ), ​បំពាក់កញ្ចក់អ៊ុបទិចគ្រីស្ទាល់ខ្នាត F1.6 និងសមត្ថភាពថតសំឡេងកម្រិតគុណភាព Hi-Fi និង Hi-Fi Quad Dac។

ដូច្នេះ ដើម្បីជ្រាបច្បាស់ពីសមត្ថភាពទាំងនេះរបស់ស្មាតហ្វូន LG V30 សូមទស្សនាវីដេអូដែលមានរយ:ពេល 90 វិនាទីខាងក្រោម៖

មតិយោបល់