ព័ត៌មានបច្ចេកវិទ្យា

អធិរាជស្មាតហ្វូន Huawei P9 Plus ឆក់បេះដូង អ្នកតំណាងចែកចាយទូទាំងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: កាលពីរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ក្រុមហ៊ុន Huawei បានរៀបចំសម្ភោធជាផ្លូវការ នូវកំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ គឺ Huawei P9 Plus។

មានវត្តមានកណ្តាលចំណោមភ្ញៀវកិត្តិយស សរុបប្រមាណជាង ១៥០ នាក់ Huawei P9 Plus រឹតតែបង្ហាញឲ្យកាន់តែច្បាស់ នូវសមត្ថភាពដ៏អស្ចារ្យ ដែលស្មាតហ្វូនដទៃពុំអាចប្រៀបបានគឺ កាមេរ៉ាភ្លោះ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Leica ដ៏ល្បី រួមទាំង អេក្រង់ Super Amoled ទំហំ ៥.៥ អ៊ីង បច្ចេកវិទ្យា Press Touch មុខងារ smart controller អង្គចងចាំ 4GB RAM/ 64 GB storageសនិង ទម្ងន់ត្រឹមតែ ១៦២ក្រាម និងថាមពលដល់ទៅ 3400 Amh ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតគួរឲ្យទាក់ទងក្រោមស្នាដៃអ្នកច្នៃម៉ូតដ៏ល្បីរបស់ពិភពលោក។

កម្មវិធីដ៏អធិកអធមនេះ បានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក អគ្គនាយកក្រុមហ៊ុន Huawei ប្រធាននាយកដ្ឋានទូរស័ព្ទចល័ត កញ្ញា មាស សុខសោភា អគ្គរាជទូតសុឆន្ទ: Huawei តារាបង្ហាញម៉ូតដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកចែក-ចាយបន្ត អ្នកតំណាងចែកចាយ និងអ្នកចែកចាយបន្តរបស់ក្រុមហ៊ុន Huawei និងមិត្តអ្នកសារព័ត៌មាន។

ជួបជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន Huawei លោក Jason មានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះគឺជាពេលវេលាមួយដ៏មានតម្លៃបំផុតសម្រាប់បងប្អូនអ្នកតំណាងទាំងអស់ក្នុងការឈោងចាប់នូវឱកាសដើម្បីខិតទៅរកភាពជោគជ័យក្នុងអាជីវកម្មកាន់តែខ្លាំងផងដែរ តាមរយ:វត្តមានរបស់ Huawei P9 Plus នៅក្នុងទីផ្សារកម្ពុជា ដែលកន្លងមកនេះ អស់លោកអ្នកបងប្អូនបានដឹងរួចមកហើយថា P9 ពិតជាកំពូលស្មាតហ្វូនដែលមានសមត្ថភាពមិនធម្មតា អតិថិជនជាច្រើនទន្ទឹងរង់ចាំវត្តមានរបស់ P9 ចាប់តាំងពីមានបណ្តាញសារព័ត៌មានជាច្រើនបានបង្ហើបប្រាប់ពីលក្ខណ:ពិសេសរបស់ P9 មកម្ល៉េះ! ” “ខ្ញុំហ៊ាននិយាយថា P9 គឺពិតជាកំពូលស្មាតហ្វូនដែលមានមុខងារពិសេសៗជាច្រើនដែលស្មាតហ្វូនដទៃគ្មាន និងមិនអាចប្រដូចបានហើយថ្ងៃនេះ ក្រុមការងាររបស់យើងបានត្រៀមខ្លួនរូច ជាស្រេចដើម្បីបង្ហាញ នូវចំនុចគ្មានគូប្រៀបទាំងអស់នោះទៅកាន់បងប្អូនតំណាងចែកចាយទាំងអស់ឲ្យកាន់តែលម្អិត ដើម្បីជាទុនក្នុងការសម្រេចចិត្តឈោងចាប់យកឱកាសរីកចម្រើនជាមួយ Huawei ទាំងអស់គ្នា ហើយខ្ញុំប្រាកដនៅក្នុងចិត្តណាស់ថាអ្នកនឹងជោគជ័យជាមួយ P9 Plus។” លោក Jason បន្ថែម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែមិថុនាកន្លងមកនេះ បានធ្វើការប្រកាសដំណើរការកម៉្មង់ទុកមុននូវម៉ូឌែលថ្មីបំផុតគឺ Huawei P9 Plus ដែលមានតម្លៃ 579$ រួមជាមួយនឹងការផ្តល់ជូននូវកាដូអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន នាឡិកាដៃម៉ាក Huawei Band ស្រោមដាក់ទូរស័ព្ទ ការធានាជាផ្លូវការរយ:ពេល ១៨ខែ និងការប្តូរជូនថ្មីសម្រាប់អេក្រង់បែក ក្នុងរយ:ពេល៣ខែ ដោយឥតគិតថ្លៃ។

លោក ពិសិដ្ឋ អ្នកតំណាងចែកចាយមួយរូបរបស់ Huawei ដែលមានវត្តមាននៅក្នុងកម្មវិធីនាវេលានេះ បានបង្ហាញទស្សន:របស់លោកផ្ទាល់ទៅដល់ក្រុមការងារ និងបណ្តាញអ្នកសារព័ត៌មានថា “បច្ចេកវិទ្យា Huawei P9 Plus ពិតជាឡូយ និងមានភាពទាក់ទាញខុសពីស្មាតហ្វូនដទៃ ខ្ញុំទទួលស្គាល់។ ហើយខ្ញុំកាន់តែស្រឡាញ់ពេញចិត្ត P9 Plus ថែមទៀត បន្ទាប់ពីក្រុមការងារ Huawei បង្ហាញខ្ញុំពីចំណុចពិសេសៗប្លែកគេដែលមានដូចជាសមត្ថភាពកាមេរ៉ាភ្លោះ ដំណើរការរបស់ស្មាតហ្វូន និងមុខងារដទៃៗទៀត” “ខ្ញុំគិតថា សមត្ថភាព និងបច្ចេកវិទ្យារបស់ P9 Plus ប្រាកដជាធ្វើឲ្យអ្នកនិយមស្មាតហ្វូនរំជើបរំជួល និងងាកមកចាប់អារម្មណ៍ជាក់ជាមិនខាន ដូច្នេះពេលនេះខ្ញុំពិតជាមិនអាចរង់ចាំ P9 Plus បន្តទៀតបានទេ។ ខ្ញុំចង់បានស្មាតហ្វូននេះមកលក់ឲ្យអតិថិជនរបស់ខ្ញុំឆាប់ៗនេះតែម្តង ខ្ញុំត្រូវតែកម្ម៉ង់វា”លោក ពិសិដ្ឋ បន្ថែម។
យោងទៅលើការធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ និងចំណុចខ្លាំងរបស់ Huawei P9 Plus ពីក្រុមការងារ Huawei កម្ពុជាបានឲ្យដឹងថា Huawei P9 Plus គឺជាស្មាតហ្វូនដែលមានសមត្ថភាពអាចផ្លាស់ប្តូរនូវអ្វី ដែលអ្នកសម្លឹងទៅកាន់ពិភពលោកទាំងមូលបាន។ ចាប់ផ្តើមពីការរចនាតាំងពីខាងក្រៅរហូតដល់សម្ភារ:ផ្គុំខាងក្នុងគឺសុទ្ធសឹងតែចេញពីលោហ:ធាតុដែលប្រណីតរក្សាបាននូវគុណភាព ដែលរឹតតែអស្ចារ្យគួបផ្សំជាមួយអ្នករចនាម៉ូដសុទ្ធសឹងតែជាអ្នកមានឯកទេស និងមានជំនាញលំដាប់ថ្នាក់ពិភពលោក រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានភាពអំណត់បំផុត ដែលជាហេតុធ្វើឲ្យរូបរាងនៃកំពូលស្មាតហ្វូតមួយនេះមានលក្ខណ:លេចធ្លោ ស្រស់ឆើតឆាយ សក្តិសមសម្រាប់មនុស្សជំនាន់ថ្មី។ កាមេរ៉ារបស់ P9 នឹងធ្វើឲ្យអ្នកផ្លាស់ប្តូរទស្សន:ដែលគិតថាកាមេរ៉ាស្មាតហ្វូន មិនអាចក្លាយជាកាមេរ៉ាអាជីពបាន ពីព្រោះវាបានបំពាក់ទៅដោយកាមេរ៉ាភ្លោះ Leica ដែលពិភពលោកទទួលស្គាល់ថាជាកាមេរ៉ាអាជីពដែលមានអាយុកាលដល់ទៅ 102 ឆ្នាំគិតមកដល់បច្ចុប្បន្ន។ សូមស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតអំពី Huawei P9 Plus តាមរយ:គេហទំព័រផ្លូវការរបស់ GSMARENA: www.gsmarena.com។

នៅមុនពេលបញ្ចប់នៃកម្មវិធី លោក Jason អ្នកតំណាងក្រុមហ៊ុន Huawei បានធ្វើការបញ្ជាក់បន្ថែមទៀតថា ” លក្ខណ:ពិសេសរបស់ Huawei P9 Plus ដែលទូរស័ព្ទស្មាតហ្វូនដទៃពុំអាចប្រៀបបាន និងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកក៏ដូចជាអតិថិជនរបស់លោកអ្នកផងដែរ ដូច្នេះសូមរួសរាន់ក្នុងការឈោងចាប់យកឱកាសដែលអាចផ្តល់នូវអត្ថប្រយោជន៍ដ៏លើសលុបនេះកុំបីខានទាំងអស់គ្នា”។ ជាមួយលក្ខណ:ពិសេសទាំងអស់ដែល Hauwei P9 Plus មាននឹងធ្វើឲ្យទូរស័ព្ទនេះកាន់តែអស្ចារ្យទៅទៀតជាមួយគម្រោង Power + របស់ក្រុមហ៊ុន Smart។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ //consumer.huawei.com.kh

សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយ:៖
Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: //instagram.com/huaweiconsumer

Contact:
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06
អ៊ីមែល៖ ngo.menghourng@huawei.com

13595933_1021282564574737_1612126680_n

13578695_1021282544574739_1124265940_n 13599043_1021282504574743_339449305_n 13599549_1021282491241411_1867595960_n 13608051_1021282517908075_737254682_n 13617414_1021282554574738_747338025_n

មតិយោបល់