ព័ត៌មានបច្ចេកវិទ្យា

បណ្ណាល័យអេឡិចត្រូនិចខ្មែរ ដ៏ធំមហាសាល ចូលអាន Free!! ពេលណា ទីណាក៏បាន

លោកអ្នកដែលកំពុងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗដូចជា កុំព្យូទ័រ ថេប្លេត ឬស្មាតហ្វូន ជាដើម ប្រហែលជាមិនទាន់ដឹងទេថា ឯកសារប្រវត្តិសាស្រ្ត មរតកសម្បត្តិវប្បធម៌អក្សរសាស្រ្ត ប្រពៃណីខ្មែរជាដើម។ល។ ត្រូវបានប្រមែប្រមូលចងក្រងផ្ទុកក្នុងបណ្ណាល័យអេឡិចត្រូនិចដ៏ធំមួយនៅលើគេហទំព័រ eLibrary of Cambodia

បណ្ណាល័យអេឡិចត្រូនិចធំបំផុត និងមានតែមួយគត់របស់ប្រទេសកម្ពុជាមួយនេះ ត្រូវបានបង្កើតឡើងដើម្បីទុកជាសម្បត្តិរបស់ខ្មែរទាំងអស់គ្នា និងសម្រាប់បម្រើជាប្រយោជន៍សាធារណៈ ដោយឥតគិតថ្លៃ ឬយកកម្រៃអ្វីនោះទេ ហើយថែមទាំងអាចឱ្យអ្នកចូលអាន ឬសិក្សាស្រាវជ្រាវទាំងអស់ អាចជួយប្រទេសជាតិបានមួយភាគតូចផងដែរ។
eLibrary of Cambodia ប្រជុំដោយឯកសារឌីជីថលគ្រប់ប្រភេទ មានចាប់តាំងពីហោរាសាស្រ្ត អប់រំ វិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត រហូតដល់ នយោបាយ និងសាសនា។ មិនតែប៉ុណ្ណោះ វាក៏មានការដាក់បញ្ចូលនូវវីដេអូឯកសារទាក់​ទង​ទៅនឹងប្រវត្តិសាស្រ្តសម័យខ្មែរក្រហមមួយចំនួនទៀតដែរ។

ដូច្នេះ​ ប្រសិនបើលោកអ្នកចង់សិក្សាស្វែងយល់អំពីកេរ្តិ៍ដំណែលវប្បធម៌អក្សរសាស្រ្តខ្មែរ អាចចូលទៅកាន់អាសយ​ដ្ឋានគេទំព័រអិុនធើណែត www.elibraryofcambodia.org នេះតាមស្មាតហ្វូន ឬកុំព្យូទ័របានគ្រប់ពេល គ្រប់ទីកន្លែង និងដោយសេរី៕

មតិយោបល់