ព័ត៌មានបច្ចេកវិទ្យា

Huawei រៀបចំពិធីជប់លៀងថ្លែងអំណរគុណអ្នកសារព័ត៌មាន និងប្រកាសផ្តល់កាដូថែមដល់អតិថិជនសរុបជាង ១០ម៉ីនដុល្លារ សម្រាប់បុណ្យភ្ជុំ

ភ្នំពេញ ថ្ងៃទី ១៦ កញ្ញា ២០១៧ ៖ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន Huawei P10 P10 Plus, Huawei Mate9, Huawei Y7 Prime, Huawei GR5 2017 និងទទួលបានចំណាត់ថា្នក់ស្មាតហ្វូនធំជាងគេលើពិភពលោក លំដាប់លេខ២ ជំនួស Apple រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធ ពិធីជប់លៀងថ្លែងអំណរគុណដល់ជាពិសេសដល់មិត្តអ្នកសារព័ត៌មាន ដៃគូសហ​ការ និងប្រកាសផ្តល់កាដូថែមដល់អតិថិជនសរុបជាង ១០ ម៉ឺនដុល្លារ សម្រាប់បុណ្យភ្ជុំ នៅសណ្ឋាគារ Juliana។កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមានតារាចម្រៀងតារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារពត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូសហការ សរុបជាង ៣០ នាក់ ក្រោមការពិសាភោជនីអាហារដ៏ឆ្ងាញ់ នៃក្រុមគ្រួសារ Huawei។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ក្រៅពីត្រៀមកាដូពិសេសសរុបទូទាំងប្រទេសជាង ១០ ម៉ឺនដុល្លារ សម្រាប់អតិថិជននារដូវបុណ្យភ្ជុំ ក្រុមហ៊ុន Huawei ក៏បានរៀបចំនូវកម្មវិធីអាហារសាមគ្គីសម្រាប់ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ របស់អតិថិជន ដៃគូសហការ តារាចម្រៀង​​ តារាម៉ូឌែល មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និងក្រុមការងារ Huawei​ ដែលបានជួយជំរុញឲ្យ Huawei រីកចម្រើនជាលំដាប់រហូតអាចគ្រងតំណែងក្រុមហ៊ុនស្មាតហ្វូនធំជាងគេលើពិភពលោក លំដាប់លេខ២ ជំនួសក្រុមហ៊ុន Apple។

លោក យុទ្ធូ បន្ថែមថា “យើងបន្តសហការគ្នា និងរួមគ្នាតែមួយ ដើម្បីជោគជ័យថ្មី ជាមួយ Huawei Smartphone ស៊េរីថ្មីៗ”។

គួររំលឹកថា អតិថិជនអាចទទួលបានកាដូថែមពិសេស ថែមដូចព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រ​ប់សាខាហាងលក់ទូរសព្ទ​ ដែលមានបុគ្គលិក Huawei និងស្លាកសញ្ញា Huawei ដោយគ្រាន់តែជាវនូវស្មាតហ្វូនស៊េរីណាមួយរបស់ Huawei​​។

បច្ចុប្បន្ន ក្រុមហ៊ុន Huawei​ កំពុងឡើងកូដខ្លាំង ជាពិសេសស្មាតហ្វូន កាមេរ៉ាពីរ ដោយសារគុណភាពផលិតផលលើសពីតម្លៃ ស្មាតហ្វូន GR5 2017, Huawei P10, P10 Plus, Mate9, ហើយក្នុងពេលឆាប់ៗនេះ នឹងមានវត្តមានកំពូលស្មាតហ្វូនកាមេរ៉ា៤ (មុខ២ និងក្រោយ២) ហើយនិងកំពូលអធិរាជស្មាតហ្វូន Huawei Mate10 បំពាក់ Kirin 970 ទ្រទ្រង់បច្ចេកវិទ្យា AI ក្នុងតម្លៃដ៏​ភ្ញាក់ផ្អើលជាមួយនឹងការថែមអស់ស្ទះ។

ក្រៅពីនេះ ក្រុមហ៊ុន Huawei នឹងបន្តចេញប្រូម៉ូសិនយក្សចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០១៧ ដើម្បីជាកិច្ចតបស្នងដល់អតិថិជនដែលតែងតែគាំទ្រផលិតផលស្មាតហ្វូនរបស់ខ្លួន៕

មតិយោបល់