ព័ត៌មានបច្ចេកវិទ្យា

Jack Ma សហាការជាមួយវិនិយោគិនចិន ទិញក្រុមហ៊ុនផលិតហ្គេមកាស៊ីណូអ៉ីស្រាអ៊ែល ក្នុងតម្លៃ ៤,៤ពាន់លានដុល្លារ

សៀងហៃ៖ វិនិយោគិនចិន ឈរក្រោមស្លាកសញ្ញាក្រុមហ៊ុន Shanghai Giant Network Technology Co បានយល់ព្រមទិញ​ក្រុមហ៊ុន ផលិតហ្គេម​របស់​​អ៉ីស្រាអ៊ែលក្នុងតម្លៃ ៤,៤ពាន់លាន​ដុល្លារអាមេរិក។

ក្រុមអ្នកវិនិយោគិនចិនចំនួន១១នាក់ ក្នុងនោះរួមមានទាំងលោក Jack Ma មេធំរបស់ Alibaba ផង​នោះ បាន​សម្រេចទិញភាគហ៊ុន ក្រុមហ៊ុន Caesars Interactive Entertainment ចំនួន១០០ភាគ​រយ រួមទាំងហ្គេម​ជាលក្ខណៈកាស៊ីណូទាំងអស់ផងដែរ។

កាលពីឆ្នាំ ២០១១ ក្រុមហ៊ុន Caesars Interactive Entertainment បានទិញក្រុមហ៊ុនផលិត​ហ្គេម​មួយមានឈ្មោះថា Playtika ក្នុងតម្លៃ ១០០លានដុល្លារអាមេរិក និងបានផលិតហ្គេមលក្ខណៈ​កាស៊ីណូ ជាច្រើន ដូចជា Caesars Casino, Bingo Blitz និង World Series of Poker៕

Jack Ma

មតិយោបល់