ខ្សែបម្រើប្រយុទ្ធ ដែលក្រុម Barcelona ទើបទិញពីលីគកំពូលរបស់ចិន នាពេលកន្លងមក Paulinho បានរកគ្រាប់បាល់ដំបូងឲ្យក្រុម Barcelona ហើយជាគ្រាប់បាល់ ដែលទទួលបាន ៣ពិន្ទុក្នុងសប្តាហ៍ទី៤ផងដែរ។
នេះគឺជាការរក ៣ពិន្ទុយ៉ាងប្រសើរសម្រាប់ កីឡាករ Paulinho ដែលអាចធ្វើឲ្យក្រុម Barcelona បន្តឈរលើកំពូលតារាង នៃក្របខ័ណ្ឌកំពូល Spanish Laliga បន្តទៀត។ គួរបញ្ជាក់ផងដែរថា Barcelona បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Gatafe ក្នុងលទ្ធផល ២-១ យ៉ាងប្រថិតប្រថោយបំផុត ព្រោះថាក្នុងការប្រកួតនេះអាជ្ញាកណ្តាលក្នុងទីលាន បសនចាយកាតលឿងរហូតដល់ទៅ ៦កាត ខណៈក្រុម Gatafe ទទួលបាន២ និង Barcelona ទទួលបាន៤។ ក្រុមម្ចាស់ផ្ទះ Gatafe បានរកគ្រាប់បាល់នាំមុខមុន តាំងពីតង់ទី១ នាទីទី៣៩ ដោយកីឡាករ Gaku Shibasaki ក៍ប៉ុន្តែត្រូវបានតាមស្មើមកវិញនៅតង់ទី២ ក្នុងនាទីទី៦២ ដោយកីឡាករ Denis Suarez ។
បន្ថែមលើនេះ កីឡាករចំណូលថ្មី Paulinho បានធ្វើឲ្យអ្នកគាំទ្រ និងក្រុម Barcelona មានការសប្បាយចិត្តយ៉ាងខ្លាំង ពោលនៅនាទីទី ៨៤ កីឡាករប្រេស៊ីលរូបនេះ បានស៊ុតបញ្ចូលទីយកឈ្នះលើក្រុមម្ចាស់ផ្ទះ Gatafe ក្នុងលទ្ធផល ២-១ ក្រោយពីទទួលបាល់យ៉ាងល្អពី Lionel Messi និងទទួលបាន៣ពិន្ទុបន្ថែមក្នុងសប្តាហ៍ទី៤នេះ។


https://www.youtube.com/watch?v=NXCPspgupeo
មតិយោបល់