Keyboard ប្រែមកថា “ក្តាចុច” កំពុងតែអាប់ដេតយ៉ាងសម្បូរបែបនៅលើឧបករណ៍ iPhone ឬ iPad ដើរដោយប្រព័ន្ធ iOS។ បច្ចុប្បន្នក្រុមហ៊ុន Apple បានកែប្រែសំឡេងចុចលើ Keyboard យ៉ាងប្លែកៗជាបន្តបន្ទាប់។ កំណែថ្មីទាំងនេះ អាចបង្កើនភាពទាក់ទាញពីសំណាក់អ្នកប្រើប្រាស់ ឬក៏អាចជាការរំខានខ្លះដែរ។
ជាឧទាហរណ៍៖ ពេលដែលប្រិយមិត្តដោតភ្ជាប់ iPhone ឬ iPad ជាមួយនិងឧបករណ៍បំពងសំលេង ឬបាស រាល់ពេលដែលលោកអ្នកចុចវាយអក្សរម្តងៗ វានឹងបន្លឺសំឡេង ចូលទៅក្នុងបាស លឺសូរ ទីក តុក ទីក តុក . . . បង្កភាពទើសទាល់ដល់មិត្តអ្នកស្តាប់ជុំវិញនោះដូចគ្នា។
វិធីបិទសំឡេងក្តាចុច iPhone ឬ iPad
១ – បើកកម្មវិធី Settings ដែលស្ថិតនៅលើផ្ទាំងកម្មវិធី
២ – ចុចលើពាក្យថា Sounds
៣ – អូសចុះរហូតដល់ឃើញពាក្យថា Keyboard Clicks រួចចុចលើកុងតាក់បិទ/បើកដើម្បីបិទសំឡេងក្តាចុច
ចុចអានអត្ថបទទាក់ទងផ្សេងៗ៖
មតិយោបល់