ព័ត៌មានបច្ចេកវិទ្យា

ឡើង iOS 11 រួច ចង់ស្គេន QR Code គ្មានអ្វីពិបាកនោះទេ

QR Code គឺជាទម្រង់កូដម្យ៉ាងដែលគេនិយមយកទៅដាក់លើកញ្ចប់ផលិតផល សេវាកម្ម ឬនៅតាមទីកន្លែងផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួលដល់បណ្តាជនទូទៅអាចប្រើកាមេរ៉ាស្មាតហ្វូនរបស់ពួកគេស្គេនចូលទៅកាន់តំណរភ្ជាប់ ឬអាន​ព័ត៌មានបន្ថែមលើអាសយដ្ឋានគេហទំព័រអិុនធើណែតផ្សេងៗ។ កាន់តែសម្បូរបែប
នៅ​កម្ពុជាយើង គេបានប្រើទម្រង់កូដរាងការ៉េនេះ ដាក់នៅលើស្លាកលេខម៉ូតូ-រថយន្តទៀតផង។

ដោយមើលឃើញថា ការប្រើប្រាស់ QR Code កាន់តែមានច្រើន ក្រុមហ៊ុន Apple តាមរយៈប្រព័ន្ធ iOS 11 បានច្របាច់បញ្ចូលមុខងារស្គេន QR Code នេះ នៅក្នុងកម្មវិធី Camera របស់ iPhone ឬ iPad ផ្ទាល់តែម្តង។

លក្ខខណ្ឌអនុវត្ត៖

  • iPhone ឬ iPad ត្រូវដើរលើប្រព័ន្ធ iOS 11
  • iPhone ឬ iPad ត្រូវមានភ្ជាប់ប្រព័ន្ធអិុនធើណែតតាម Wi-Fi ឬ 4G/3G

របៀបអនុវត្ត៖

១- បើកដំណើរការកម្មវិធី Camera លើទូរសព្ទ iPhone ឬ iPad
២- តម្រង់កាមេរ៉ាឱ្យចំផ្ទាំង QR Code ដែលខ្លួនចង់ស្គេន
៣- ចុចប៉ះលើផ្ទៃអេក្រង់ដើម្បីឱ្យកាមេរ៉ាថតផ្ចង់ ឬក្រិត (Focus) លើកូដនោះ
៤- ភ្លាមៗនោះ បន្ទាប់ពីវាចាប់បានហើយ នឹងមានសារមួយលោតឡើងដើម្បីឱ្យលោកអ្នកចុចចូលទៅកាន់អាសយដ្ឋាននៃកូដនោះតែម្តង។

បញ្ជាក់ៈ ដើម្បីចង់ដឹងថាមុខងារថ្មីនេះដំណើរការយ៉ាងម៉េច​ លោកអ្នកក៏អាចស្វែងរក QR Code ណាមួយនៅលើបណ្តាញអិុនធើណែតដើម្បីសាកល្បងបានផងដែរ៕

មតិយោបល់