នៅពេលដែលលោកអ្នកប្រើប្រាស់កម្មវិធីច្រើននៅលើទូរសព្ទ លោកអ្នកប្រហែលជាធុញទ្រាន់នឹងសារដំណឹងដែលលោតឡើងមិនដាច់នៅលើផ្ទាំង Notification ហើយ។ ប៉ុន្តែ មិនថ្វីទេប្រសិនលោកអ្នកជួបបញ្ហានេះមែននោះ ព្រោះ iOS 11 ក៏ដូចជាជំនាន់មុនៗរបស់វាផងដែរ គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់បិទមិនឱ្យសារនោះលោតចេញបាន ដោយគ្រាន់តែ៖
១- ចូលទៅកាន់កម្មវិធី Settings -> Notifications
២- នៅខាងក្រោម NOTIFICATION STYLE ជ្រើសយកកម្មវិធីណាមួយដែលលោកអ្នកមិនចង់ឱ្យវាផ្ញើសារដំណឹងចូលមក។ ឧ. កម្មវិធី CNN
៣- បន្ទាប់មក ចុចកុងតាក់បិទលើមុខងារ Allow Notifications ជាការស្រេច។
៤- ប្រសិនបើលោកអ្នកចង់បទសំឡេងពេលមានសារដំណឹងផ្ញើចូលសម្រាប់កម្មវិធីនោះ សូមចុចកុងតាក់បិទលើមុខងារ Sounds៕
ប្រភពព័ត៌មានៈ tomsguide
មតិយោបល់