ព័ត៌មានបច្ចេកវិទ្យា

WhatsApp អនុញ្ញាតឲ្យអ្នកប្រើប្រាស់មើលវីដេអូមិនបាច់ Download ទុកមុន

96857657_epa05287195_whatsapp_la

WhatApp គ្មានទៀតឡើយ សម្រាប់ការទាមទារឲ្យធ្វើការ Download វីដេអូទុកមុនហើយ ទើបអាចចាប់ផ្តើមមើល បាននោះទេ។ ដូចជា YouTube និងកម្មវិធីផ្សាយវីដេអូជាច្រើន អ្នកនឹងអាចមើលវីដេអូបានបណ្តើរ ដោយកម្មវិធីនឹងលួចធ្វើការទាញយកវីដេអូទុកមុនជាបណ្តើរៗ ដែលភាសាបច្ចេកទេសហៅថា Watch Streaming។

មុខងារពិសេសនេះ ដំណើរការលើ WhatApp ជាមួយប្រតិបត្តិការ Android រីឯអ្នកប្រើប្រាស់ជាមួយប្រតិបត្តិការ iOS សូមរង់ចាំពេលក្រោយ។

កាលពីពេលកន្លងទៅអតិថិជន WhatApp មានការត្អូញត្អែទៅលើវីដេអូ ដែលបានចែករំលែកគ្នាតាមរយ:ការផ្ញើរសារ ពេលនេះមុខងារថ្មី គួរតែអាចបំបាត់ចោលនូវការចំណាយពេលទាញយកវីដេអូ ដោយកម្មវិធីលួចទាញយកទុកមុន បន្តិចម្ដងៗ ហើយយើងក៏មើលបានក្នុងពេលភ្លាមៗនោះដែរ (ដូចជា YouTube) ៕

មតិយោបល់