សម្រាប់លោកអ្នកដែលប្រើ iPhone ឬ iPad ដើរលើប្រព័ន្ធ iOS 11 អាចធ្វើបែបនេះបាន ដើម្បីសន្សំសំចៃមេម៉ូរីទូរសព្ទនៅពេលដែលវាជិតពេញ តាមរយៈការចូលទៅបើកមុខងារ Offload Unused Apps ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖
– បើកដំណើរការកម្មវិធី Settings នៅលើផ្ទាំង Home Screen
– ចុចលើ General -> iPhone Storage
– ចុចកុងតាក់បើកលើមុខងារ Offload Unused Apps ជាការស្រេច។
បញ្ជាក់ៈ បន្ទាប់ពីបើករួច នៅពេលមេម៉ូរីទូរសព្ទលោកអ្នកជិតពេញ ឬអស់កន្លែងផ្ទុកបន្ថែម កម្មវិធីទាំងឡាយណាដែលលោកអ្នកឈប់ប្រើមួយរយៈ វានឹងត្រូវបានលុបចោលដោយស្វ័យប្រវិត្ត ប៉ុន្តែ ទិន្នន័យ ឬឯកសារក្នុងកម្មវិធីទាំងនោះ នៅរក្សាដដែល ហើយលោកអ្នកអាចដំឡើងវាប្រើវិញពេលណាក៏បាន ឱ្យតែទូរសព្ទមានភ្ជាប់អិុនធើណែត៕
ប្រភពព័ត៌មានៈ imore
មតិយោបល់