
តើប្រិយមិត្តណាខ្លះជាតន្រ្តីករ ឬក៏ជាអ្នកដែលចូលចិត្តវិស័យសិល្បៈតន្រ្តី? ឥឡូវនេះប្រិយមិត្តអាចប្រើប្រាស់ iPhone ឬ iPad ដើម្បីធ្វើការជំនួសឧបករណ៍តន្រ្តីបានហើយ ជាមួយនឹងកម្មវិធី GarageBand មួយនេះ។
GarageBand ជាកម្មវិធីស្តង់ដារបស់ក្រុមហ៊ុន Apple ដែលអភិវឌ្ឍឡើងសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS ផ្តោតសំខាន់លើដូរតន្រ្តីតែម្តង។ ប្រសិនបើអ្នកកំពុងប្រើប្រាស់ឧបករណ៍ iPhone ឬ iPad ណាដែលចេញក្រោយ ខែកញ្ញា ឆ្នាំ២០១៤ នោះអ្នកប្រាកដជាអាចទាញយកវាបានដោយឥតគិតថ្លៃពីហាងកម្មវិធី AppStore។

អ្នកអាចធ្វើការជាមួយកម្មវិធីនេះបានដូចជាឧបករណ៍តន្រ្តីពិតៗអីចឹង ជាមួយការបញ្ជាដោយម្រាមដៃទាំង១០ ព្រមគ្នា មានដូចជាឧបករណ៍ ព្យាណូ ហ្គីតា ស្គរ និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។ អ្នកក៏អាចប្រើប្រាស់សាច់ភ្លេងទាំងនោះ យកមកច្របាច់បញ្ចូលគ្នា និងធ្វើការកែច្នៃដោយសេរី ក៏ដូចជាការដាក់បន្ថែមសាច់ភ្លេង Effect នានា ជាច្រើនថែមទៀតផងដែរ។
ក្រោយពេលបទភ្លេងត្រូវបានបង្កើតរួចរាល់ អ្នកអាចចែករំលែកវាទៅកាន់បណ្តាញសង្គម Facebook ឬក៏អាចចែកចាយទៅកាន់ កុំព្យូទ័រ Mac តាមរយៈសេវា AirDrop ដើម្បីប្រើប្រាស់បន្ត។ ( របៀបប្រើប្រាស់សេវា AirDrop សូមចុចត្រង់នេះ )
ប្រសិនបើអ្នកពិតជាចូលចិត្តលេងតន្រ្តី មែននោះក្រុមការងារ Post Tech សូមផ្តល់យោបល់ឲ្យសាកប្រើប្រាស់ និងសិក្សាអំពីកម្មវិធី GarageBand នេះតែម្តង។
លក្ខខណ្ឌប្រើប្រាស់៖
- ទាមទារឲ្យប្រើប្រាស់ប្រព័ន្ធ iOS ចាប់ពីជំនាន់ ១០ ឡើងទៅ។
- អាចប្រើប្រាស់បានជាមួយឧបករណ៍ iPhone, iPad, and iPod touch។
ដើម្បីទាញយកកម្មវិធី GarageBand សូមចុចត្រង់នេះ ៕
មតិយោបល់