ព័ត៌មានបច្ចេកវិទ្យា

Intel ប្រកាសចេញ CPU កុំព្យូទ័រជំនាន់ទី ៨ តម្លៃអាចទទួលយកបាន

ក្រុមហ៊ុន Intel បានប្រកាសចេញបន្ទះឈីប CPU​ សម្រាប់ម៉ាស៊ីនកុំព្យូទ័រលើតុជំនាន់ទី ៨ មួយខ្សែ ដែលមានសមត្ថភាពពិសេសបំផុតសម្រាប់ប្រតិបត្តិហ្គេម​ដែលមានគុណភាពក្រាហ្វិកកម្រិតខ្ពស់ស៊េរីថ្មីៗ ដូចជា Gears of War 4។

មិនតែប៉ុណ្ណោះ វាក៏មានកម្លាំងមហិមាផងដែរ សម្រាប់គាំទ្រការកែវីដេអូកម្រិត 4K ហើយបើតាមការអះ​អាង​ពីក្រុមហ៊ុន វាលឿនជាងជំនាន់មុន ៣២%។ ក្រៅពីនេះ Intel 8th-Gen គឺល្អបំផុតសម្រាប់បំពេញតម្រូវ​ការនៃការប្រើប្រាស់មុខងារច្រើនក្នុងពេលតែមួយ ដោយក្រុមហ៊ុននិយាយថា សម្រាប់ការលេងហ្គេម ផ្សាយផ្ទាល់ និងថតចម្លង ជាមួយហ្គេម Player Unknown: Battlegrounds នឹងលឿនជាងជំនាន់មុន ៤៥%។

ខាងក្រោមនេះ គឺជាតារាងលក្ខណ:សម្បត្តិសំខាន់ៗ និងតម្លៃនៃ CPU ជំនាន់ថ្មីរបស់ Intel៖

ប្រភពព័ត៌មាន: engadget

 

មតិយោបល់