ព័ត៌មានបច្ចេកវិទ្យា

iPhone ស៊េរីបន្ទាប់ អាចនឹងប្រើ Face ID ទាំងអស់

“Face ID អាចនឹងមកជំនួស Touch ID នៅលើ iPhone ស៊េរីឆ្នាំ ២០១៨ ទាំងអស់”

មុខងារ Face ID ដ៏គួរឱ្យទាក់ទាញ ដែលក្រុមហ៊ុន Apple យកទៅបំពាក់លើ iPhone X មុនដំបូងគេ អាចនឹងមាននៅ​លើទូរសព្ទដៃ iPhone គ្រប់ម៉ូឌែលនាឆ្នាំក្រោយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគបច្ចេក​វិទ្យាសន្តិសុខដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន KGI Securities លោក Ming-Chi Kuo។

លោកហ៊ានទស្សទាយបែបនេះ ក៏ដោយសារតែលោកមើលឃើញថា ប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ា TrueDepth ថ្មីរបស់ក្រុមហ៊ុន Apple បានជួយឱ្យ iPhone X មានសមត្ថភាពពិសេសផ្តាច់មុខក្នុងចំំណោមស្មាតហ្វូននាពេលបច្ចុប្បន្ន ជាពិសេស លើមុខងារ Face ID, Augmented Reality និង Animojis ក្នុងនោះ ក៏រាប់បញ្ចូលទាំង iPhone 8 និង​ 8 Plus ផង​ដែរ។

លោក Kuo អះអាងទៀតថា iPhone ចេញក្នុងឆ្នាំ ២០១៨ ទំនងជាលែងមានបន្ទះស្កេនក្រយៅដៃតទៀតហើយ ដោយសារតែបច្ចេកវិទ្យាសន្តិសុខថ្មី Face ID និង TrueDepth ផ្តល់នូវសក្តានុពលខ្ពស់ដល់ក្រុមហ៊ុន Apple ក្នុងការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនដ៏ពុះកញ្ជ្រោល៕

ប្រភពព័ត៌មានៈ cnet

មតិយោបល់