សេអ៊ូល៖ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានប្ដឹងបកទៅកាន់ក្រុមហ៊ុន Huawei ទៅលើពាក្យបណ្ដឹងថ្មីមួយ ដោយបានចោទថា ក្រុមហ៊ុនចិនមួយនេះ បានរំលោភលើប៉ាតង់របស់ខ្លួនចំនួន ៦ និងទាមទារសំណងជាង ២១លានដុល្លារអាមេរិក។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានរំលោភទៅលើប៉ាតង់របស់ខ្លួនចំនួន ៦ ដែលប្រើជាមួយនឹងផលិតផលស្មាតហ្វូន ក្នុងនោះមានម៉ូដែល Honor និង Mate 8 ដែលបានចេញតាំងពីឆ្នាំ២០១៥។
នេះជាការសងសឹងភ្លាមៗផងដែរ ព្រោះកាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន Huawei បានប្ដឹងក្រុមហ៊ុន Samsung ថាបានលួយប្រើប្រាស់បច្ចេកវិទ្យា 4G ដោយមិនសុំការអនុញ្ញាត ព្រមទាំងបច្ចេកវិទ្យាមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា នេះជាជម្លោះយក្សថ្មីមួយទៀត ព្រោះថា Samsung ជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូល ខណៈដែល Huawei ស្ថិតនៅលេខរៀងទី៣ ប៉ុន្តែ Huawei ជាក្រុមហ៊ុនលំដាប់កំពូល ដែលបានអាជ្ញាបណ្ណប៉ាតង់បច្ចេកវិទ្យាច្រើនជាងគេបំផុត៕

មតិយោបល់