ព័ត៌មានបច្ចេកវិទ្យា

របៀបចម្លងឯកសារក្នុងអីុម៉ែលទុកលើ iCloud តាម iPhone ដើរដោយប្រព័ន្ធ iOS 11

លោកអ្នកប្រហែលជាគិតថាឯកសារដែលផ្ញើតាមអីុម៉ែលមិនអាចបើក ឬចម្លងទុកបានតាមទូរសព្ទ iPhone ហើយ? តាមពិតទៅមិនដូច្នេះទេ! ជាមួយប្រព័ន្ធ iOS ជំនាន់ក្រោយៗ ការធ្វើរបៀបនេះ គឺងាយស្រួល​ខ្លាំងណាស់ ហើយវាគាំទ្រឯកសារជាច្រើនប្រភេទ ដោយរាប់បញ្ចូលទាំងឯកសារចម្រៀង Mp3 ទៀត​ផង។

របៀបអនុវត្ត៖

– បើកកម្មវិធី Mail លើ Home Screen
– ចុចលើសារមានភ្ជាប់មកជាមួយឯកសារដែលចង់ចម្លងទុក
– ចុចសង្កត់ជាប់លើឯកសារនោះ ដើម្បីឱ្យផ្ទាំង Share Sheet បង្ហាញឡើង
– ចុចលើប៊ូតុង Share Sheet (រាងបួនជ្រុងមានសញ្ញាព្រួញបាញ់ឡើង) នៅខាងក្រោមនៃផ្ទាំងកម្មវិធី
– ចុចលើ Save to Files


– ចុចលើ iCloud Drive ដើម្បីចម្លងឯកសារនោះទុកក្នុង iCloud (បើចង់ចម្លងទុកលើទូរសព្ទ សូមចុចយក On My iPhone)
– ចុចលើ Folder ណាមួយ រួចចុច Add ដែលឋិតនៅខាងស្តាំនៃអេក្រង់ទូរសព្ទរបស់លោកអ្នក ជាការស្រេច៕

ប្រភពៈ imore

មតិយោបល់