ព័ត៌មានបច្ចេកវិទ្យា

របៀបប្តូរក្តារចុចប្រើតែដៃម្ខាងនៅលើ iPhone ដើរដោយ iOS 11

ចាប់តាំងពី Apple ពង្រីកអេក្រង់ iPhone ឱ្យមានទំហំធំរហូតដល់ ៥.៥ អីុញ អ្នកប្រើប្រាស់មួយចំនួនដែលមានប្រអប់ដៃតូច មានការពិបាកចុចវាយបញ្ចូលអត្តបទសារផ្សេងៗដោយដៃតែម្ខាងជាខ្លាំង។ ម្លោះហើយ តាមរយៈ iOS 11 ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីមួយសម្រាប់ដោះស្រាយបញ្ហានេះកាន់តែងាយស្រួល។

នោះគឺ មុខងារ One-Handed Keyboard Mode ដែលអាចជួយឱ្យលោកអ្នកអាចប្រើក្តារចុចរបស់ក្រុមហ៊ុន Apple លើទូរសព្ទដៃ iPhone តែដៃម្ខាង (ឆ្វេង ឬស្តាំ) បានយ៉ាងងាយ ដោយគ្រាន់តែអនុវត្តតាមវិធីខាងក្រោម៖

1- បើកដំណើរការកម្មវិធីណាមួយនៅលើផ្ទាំង Home Screen រួចចុចឱ្យក្តារចុច QuickType បង្ហាញឡើងដូចតាមធម្មតា។ ឧទាហរណ៍ បើកកម្មវិធី Messages

2- ចុចជាប់បន្តិចលើប៊ូតុង “International Keyboard” (រូបសញ្ញាផែនដី) រហូតដល់ផ្ទាំង Settings មួយបង្ហាញឡើង

3- សូមពិនិត្យមើលរូបសញ្ញាក្តារចុចថ្មី ៣ នៅខាងក្រោម។ បើលោកអ្នកចង់វាយអក្សរតែដៃខាងស្តាំ សូមចុចលើរូបសញ្ញាក្តារចុចឋិតនៅផ្នែកខាងស្តាំ។ ផ្ទុយមកវិញ សូមចុចលើរូបសញ្ញាក្តារចុចផ្នែកខាងឆ្វេង បើលោកអ្នកចង់ប្រើតែដៃឆ្វេង។

4- ភ្លាមៗនោះ ក្តារចុច QuickType នឹងរត់មកផ្នែកដែលលោកអ្នកបានជ្រើស​រើស។ ដោយឡែក ប្រសិនបើលោកអ្នកចង់ឱ្យវាវិលត្រឡប់ដូចដើមវិញ (ប្រើដៃទាំងសងខាង) សូមចុចលើសញ្ញាព្រួញឋិតនៅផ្នែកម្ខាងនៃក្តារចុច ជាការស្រេច៕

មតិយោបល់