កម្មវិធីផែន Google នឹងផ្តល់នូវភាពកាន់តែងាយស្រួលក្នុងការស្វែងរកទីកន្លែងថ្មីៗនៅជុំវិញខ្លួនរបស់អ្នកប្រើប្រាស់ តាមរយៈការរចនាសោភណ្ឌភាពរបស់វាសារជាថ្មី ហើយវានឹងចេញលើវ៉ិបសាយ ក៏ដូចជាកម្មវិធីទូរសព្ទ ឬសេវាកម្មពាក់ព័ន្ធ នៅពីរបីសប្តាហ៍ខាងមុខ។
ជាមួយកំណែថ្មីនេះ Google Maps នឹងមានការផ្លាស់ប្តូរផ្ទាំងកម្មវិធីត្រង់ចំណុចសំខាន់ខ្លះៗដោយផ្អែកទៅតាមសកម្មភាពដែលលោកអ្នកកំពុងធ្វើ។ ឧទាហរណ៍ៈ ប្រសិនបើលោកអ្នកកំពុងប្រើមុខងារប្រាប់តម្រាយផ្លូវ កម្មវិធីនឹងគូសដៅកំណត់សម្គាល់ទីតាំងនៃតំបន់ផ្សេងៗដែលលោកអ្នកទំនងជាចាំបាច់ត្រូវធ្វើដំណើរទៅកាន់ ដូចជាស្ថានីយ៍ប្រេង ជាដើម។
ក្រុមហ៊ុន Google ក៏បានបែងចែកពណ៌សម្រាប់ទីកន្លែងអាជីវកម្ម ស្ថានីយ ផ្សារលក់ទំនិញ ភោជនីយដ្ឋាន ឬសណ្ឋាគារផ្សេងៗ ឱ្យខុសៗគ្នាផងដែរ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់លោកអ្នកក្នុងការកត់ចំណាំ និងស្វែងរកប្រភេទទីកន្លែងជាក់លាក់ណាមួយដែលខ្លួនចង់ទៅ៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់