ព័ត៌មានបច្ចេកវិទ្យា

ស្មាតហ្វូន Android អេក្រង់វែង 18:9 ឥឡូវអាចមើល YouTube ពេញគែមបានហើយ!

កម្មវិធី YouTube នៅលើទូរសព្ទចល័តទើបត្រូវបានដាក់បន្ថែមមុខងារ “Pinch-to-Zoom” ដើម្បីអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក/បង្រួមរូបភាពវីដេអូឱ្យពេញផ្ទៃគែមសងខាងនៃអេក្រង់ទូរសព្ទដែលមានខ្នាតបណ្តោយថ្មី 18:9 ដែលកាន់តែមានច្រើនឡើងៗនៅលើទីផ្សារ។

មុខងារថ្មីនេះ គឺមាននៅលើកម្មវិធី YouTube v12.44 ដែលជាជំនាន់ថ្មីបំផុត និងអាចទាញយកទៅប្រើប្រាស់តាមរយៈ PlayStore។ បន្ទាប់ពីដំឡើងរួច ដើម្បីចង់បានវីដេអូដែលបង្ហាញឡើងនៅសល់គែមឆ្វេងស្តាំខ្មៅ លោកអ្នកគ្រាន់តែយកម្រាមដៃពីរប៉ះសង្កត់លើផ្ទៃអេក្រង់ខណៈវីដេអូកំពុងចាក់បញ្ចាំង រួចញែក​ម្រាមដៃចេញពីគ្នា ហើយដើម្បីបង្រួមវាមកវិញ គឺគ្រាន់តែយកម្រាមដៃពីរខ្ចិបប៉ុណ្ណោះ៕

មតិយោបល់