ព័ត៌មានបច្ចេកវិទ្យា

Porsche ម៉ាគ្រឿងនេះ មិនបាច់ចាក់សាំង ហើយខ្លាំងដល់ ៦៧០ សេះ

Mission E គឺជារថយន្តដើរដោយថាមពលអគ្គីសនីដ៏ប្រណិតមួយរបស់ក្រុមហ៊ុន Porsche ដែលមិនត្រូវការចាក់សាំង ហើយមានកម្លាំងម៉ាស៊ីនខ្លាំងរហូតដល់ ៦៧០ សេះ។

យោងតាមគេហទំព័រ Engadget រថយន្តអាល្លឺម៉ង់ដ៏ថ្មីស្រឡាងនេះ ត្រូវគេរាយការណ៍ថា នឹងផលិតលក់ក្នុងឆ្នាំ ២០១៩ ជាមួយជម្រើសកម្លាំងម៉ាស៊ីន ៣០០, ៤០០, និង ៥០០ គីឡូវ៉ាត់ ដែលអាចផ្តល់កម្លាំងថាមពលដល់រថយន្ត ៤០២, ៥៣៦ និង ៦៧០ សេះ។

ក្នុងនោះដែរ វានឹងអាចបង្កើនសន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងថេរវេលាត្រឹម ៣.៥ វិនាទី ហើយអាចបើកបរក្នុងល្បឿនអតិបរមា ២១៧ គីឡូម៉ែត្រ/ម៉ោង និងក្នុងចម្ងាយផ្លូវជិត ៥០០ គីឡូម៉ែត្រ បន្ទាប់ពីសាកអាគុយបំពេញម្តង។

តាមប្រភពដដែល Mission E នេះ ត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គីសនីក្រុមហ៊ុន Tesla របស់អាមេរិក ហើយវានឹងដាក់លក់ក្នុងតម្លៃចាប់ពី ៧៥,០០០ ដុល្លារ (តម្លៃបរទេស) ឡើង៕

អានបន្ថែមៈ

ក្រុមហ៊ុន Porsche ដំឡើងស្ថានីយ៍សាកអាគុយឡានល្បឿនលឿនដំបូងបង្អស់របស់ខ្លួន

 

មតិយោបល់