ព័ត៌មានបច្ចេកវិទ្យា

តម្លៃ iPhone 7 និង 7 Plus ត្រូវបានបែកធ្លាយ

ចិន៖ ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងថា នៅថ្ងៃទី០៧ ខែកញ្ញា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ធំប្រចាំ​ឆ្នាំ ដែលនៅក្នុងនោះត្រវបានគេសង្ឃឹមថា នឹងបង្ហាញ iPhone ជំនាន់ថ្មី ខណ:ដែលនៅថ្ងៃនេះ មានព័ត៌មាន​ថ្មីពីប្រទេសចិនទាក់ទងនឹងតម្លៃ iPhone ថ្មី។

យោងតាមការបញ្ជាក់ពី​ប្រភពព័ត៌មាន Phone Radar បានទម្លាយឲ្យដឹងថា iPhone 7 មានតម្លៃដូចខាង​ក្រោម៖
– ម៉ូដែល 32GB មានតម្លៃ ៧៩០ដុល្លារអាមេរិក
– ម៉ូដែល 128GB មានតម្លៃ ៩១០ដុល្លារអាមេរិក
– ម៉ូដែល 256GB មានតម្លស ១០៦០ដុល្លារអាមេរិក

ចំណែក iPhone 7 Plus វិញមានតម្លៃដូចខាងក្រោម៖
– ម៉ូដែល 32GB មានតម្លៃ ៩១០ដុល្លារអាមេរិក
– ម៉ូដែល 128GB មានតម្លៃ ១០៣០ដុល្លារអាមេរិក
– ម៉ូដែល 256GB មានតម្លៃ ១១៨០ដុល្លារអាមេរិក

គួរបញ្ជាក់ផងដែរថា ព័ត៌មានចុងក្រោយបានឲ្យដឹងថា iPhone ជំនាន់ថ្មីត្រូវបាន Apple រចនាឡើងដោយ​ធន់នឹងការជ្រាបទឹកបានល្អជាងមុន ជាពិសេសគឺមានកាមេរ៉ាភ្លោះ ហើយបើតាមតួលេខខាងលើ សបញ្ជាក់​ឲ្យឃើញថា iPhone ថ្មី ពុំមានម៉ូដែល 16GB ឡើយ៕

iphone-7-plus

មតិយោបល់