ព័ត៌មានបច្ចេកវិទ្យា

Samsung Galaxy S7 Edge មួយគ្រឿងបានផ្ទុះឆេះនៅហ្វីលីពីន

ហ្វីលីពីនៈ ស្របពេលដែល Samsung កំពុងតែផ្លាស់ប្ដូរទូរស័ព្ទ Galaxy Note 7 ដល់អតិថិជន ក្រោយ​ពេលកើតមានករណីផ្ទុះឆេះពេលកំពុងសាកថ្ម ស្រាប់តែនៅពេលនេះ មានករណីផ្ទុះឆេះ Galaxy S7 Edge នៅហ្វីលីពីនថ្មីមួយទៀត ដែលបានធ្វើឲ្យ Samsung កាន់តែឈឺក្បាល។

Weng Briones បាននិយាយថា គាត់បានទៅកាន់ Samsung Mobile Store ស្ថិតនៅក្នុងផ្សារទំនើប Taytay ដើម្បីរាយការណ៍ពីបញ្ហានេះ ហើយខាងក្រុមហ៊ុន​ក៏បានផ្ដល់ប្រាក់សំណងក្នុងតម្លៃដើម​មកឲ្យ​រូបគាត់វិញ និងបានបង្ហាញអារម្មណ៍សោកស្ដាយចំពោះករណីខាងលើ ប៉ុន្តែ Weng Briones មិនបាន​សរសេររាប់រៀបលម្អិតពាក់ព័ន្ធនឹងករណីផ្ទុះឆេះឡើយ ហាក់ដូចជាត្រូវបានបិទមាត់ដោយក្រុមហ៊ុន Samsung។

កាលពីដើមខែនេះ លោក Daniel Ramirez រស់នៅអាមេរិក បានរងរបួសភ្លៅយ៉ាងខ្លាំង និងបានដាក់​ពាក្យប្ដឹង Samsung បន្ទាប់ពី Galaxy S7 edge របស់គាត់ផ្ទុះឆេះពេលកំពុងដាក់ក្នុងហោប៉ាវ ចំណែក​ថ្មីៗនេះដែរ Galaxy Note 2 ក៏បានផ្ទុះឆេះ ខណៈពេលយន្តហោះកំពុងហោះហើរនៅឥណ្ឌាផងដែរ។

គួរបញ្ជាក់ផងដែរថា បញ្ហា Galaxy Note 7 បានធ្វើឲ្យក្រុមហ៊ុន Samsung ខាតបង់ប្រាក់ ១.៥ពាន់លាន​ដុល្លារអាមេរិក និង​បាត់ប្រាក់ចំណូល ៥ពាន់លានដុល្លារអាមេរិក៕

ប្រភព៖ Phone Arena

galaxy-s7-edge-fire-1galaxy-s7-edge-fire-2galaxy-s7-edge-fire-3galaxy-s7-edge-fire-4

មតិយោបល់