ព័ត៌មានជាតិ

ឡិចស៊ីស ពន្លះម៉ូតូស្មាស់ ស្លាប់ម្នាក់យ៉ាងរន្ធត់!

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តឡិចស៊ីស បានបុកជាមួយនឹងម៉ូតូស្មាស់ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតុលេខ៤ ចន្លោះគីឡូម៉ែត្រ១៨០-១៨១ ភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចស៊ីស RX៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-9907 បើកចេញពីក្រុងព្រះសីហនុ បានបុកប៉ះនឹងម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងជិះបញ្ច្រាសគ្នា ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ចាន់ ចន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់