ព័ត៌មានស្តីអំពីទូរសព្ទដៃ Samsung ប្រភេទអេក្រង់បត់ Galaxy X ដែលលេចឮជាយូរមក បានបែកធ្លាយហើយ តាមរយៈគេហទំព័រ LetsGoDigital បន្ទាប់ពីរចនាបទគំរូប្លង់របស់វាត្រូវបានដាក់ទៅដល់ការិយាល័យគណកម្មការ Intellectual Property របស់ប្រទេសកូរ៉េ។
ទោះយ៉ាងណា គេមិនច្បាស់ថា នោះគឺជារចនាបទសម្រេច ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ គេប្រាកដថា Samsung អាចដាក់ស្នើនូវអ្វីគ្រប់យ៉ាងទៅដល់គណកម្មការ ដើម្បីទទួលបានការការពារលើកម្មសិទ្ធិប៉ាតង់ ឬធ្វើជាទ្រព្យបញ្ញារបស់ខ្លួន។ តាមរូបរាងដែលបានទម្លាយ ទូរសព្ទនោះមានគន្លាក់ត្រចៀក ដែលអនុញ្ញាតឱ្យតួទូរសព្ទអាចបត់ចុះឡើងបាន និងមានរាងកោងបន្តិចនៅពេលបត់ចូល។
ប្រភពដដែលបានគូសបញ្ជាក់ថា ទូរសព្ទអេក្រង់បត់ដែលគេជឿថាជា Galaxy X នោះ នឹងប្រកាសចេញមុន Galaxy S9។ អាចនៅអំឡុងពិព័រណ៍ CES ឬ WMC ឆ្នាំក្រោយ នាទីក្រុង Barcelona ហើយវានឹងចេញលក់លើទីផ្សារមុនការបង្ហាញខ្លួនរបស់ S9 ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Unpacked របស់ក្រុមហ៊ុន៕
ប្រភពព័ត៌មានៈ forbes
មតិយោបល់