ព័ត៌មានបច្ចេកវិទ្យា

iPhone ជំនាន់ក្រោយអាចនឹងមានអេក្រង់កោង ដូចត្រកូល Galaxy របស់ Samsung

អាមេរិក៖ យោងតាមប្រភពព័ត៌មានថ្មីចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងផលិត iPhone អេក្រង់ក្រោង (Egde) ដូចត្រកូល Galaxy របស់ក្រុមហ៊ុន​ Samsung ប៉ុន្តែព័ត៌មាននេះ នៅមិនទាន់មាន​សេចក្ដី​លម្អិត​ឡើយ។

គេហទំព័រ Patently Apple បានចុះផ្សាយថា ក្រុមហ៊ុន Apple ស្នើនឹងសុំសិទ្ធិផលិត iPhone អេក្រង់កោង ដោយ​កោងនៅខាងស្ដាំង ចំណែកប៉ូតុងចុចផ្សេងៗ ត្រូវបានប្រមូលដាក់នៅខាងឆ្វេង។

ក្រុមអ្នកតាមដាន ក៏ដូចជាអ្នកវិភាគបានលើកឡើងថា បើសិនជា iPhone ធ្វើដូច្នេះមែន អាច​នឹងប្លែក ហើយទាក់ភ្នែក​អតិថិជន ប៉ុន្តែ​ដើរក្រោយក្រុមហ៊ុនគេ ដូច្នេះអាចធ្វើឲ្យធ្លាក់ប្រជាប្រិយភាព។

ជាមួយគ្នានោះផងដែរ លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីទាក់ទងនឹងក្រុមហ៊ុន Apple បានលើកឡើងថា iPhone 8 ឬ iPhone ឆ្នាំ ២០១៧​ នឹងមានការផ្លាស់ប្ដូររូបរាង ដូច្នេះ​អាចត្រូវគ្នាជាមួយនឹងព័ត៌មានខាងលើនេះដែរ៕

iPhone7Concept-Curved-DisplayiPhone7Concept-Curved2iPhone7Concept-Curved1

មតិយោបល់