ព័ត៌មានបច្ចេកវិទ្យា

វិធីបិទសំឡេងក្នុងកម្មវិធី Facebook ដោយមិនចាំបាច់បិទសំឡេងទូរស័ព្ទ

កម្មវិធី Facebook ត្រូវបានមនុស្សគ្រប់គ្នាបើកប្រើប្រាស់ស្ទើគ្រប់ពេលវេលា មិនថាពេលសិក្សា ឬធ្វើការ។ រីឯ ការបិទសំឡេងទូរស័ព្ទដៃដោយផ្ទាល់ វាអាចជាការខកខានធំសម្រាប់អ្នកធ្វើការងារ ឬជំនួញ ព្រោះថា លោកអ្នកអាចនឹងមិនទទួលបានសំឡេងពីការហៅទូរស័ព្ទចូលឡើយ។

ប្រសិនបើមានប្រិយមិត្តណា ចូលចិត្តឆ្លៀតបើកកម្មវិធីហ្វេសប៊ុកលេង អំឡុងពេលសិក្សា ឬធ្វើការ សូមប្រាកដថា ត្រូវចេះពីរបៀបបិទសំឡេងកម្មវិធីហ្វេសប៊ុក ដែលមិនអនុញ្ញាតឲ្យវាបញ្ចេញសំឡេង ជាអាថ៌ដូចជា ចុច Like & Comments ឬចុចលើប៊ូតុង News Feed និង Notifications ប្រសើរជាងបិទសំឡេងទូរស័ព្ទដៃចោលទាំងស្រុង។

បញ្ជាក់៖ វិធីនេះ ប្រើសម្រាប់តែចំពោះកម្មវិធី Facebook ដែលនៅលើស្មាតហ្វូនប៉ុណ្ណោះ!

វិធីអនុវត្តន៍

១ – បើកកម្មវិធី Facebook

២ – ចុចលើប៊ូតុង ត្រេបីជួរ (ស្ថិតនៅផ្នែកខាងស្តាំ) ទំព័រដើមនៃកម្មវិធី

៣ – ចុចលើប៊ូតុង Settings រួចជ្រើសរើសយកពាក្យ Account Settings

៤ – ចុចលើពាក្យ Sounds

៥ – ចុចលើកុងតាក់ បិទ/បើក ខាងស្តាំពាក្យ In-App Sound ដើម្បីធ្វើការបិទ ឬបើកសំឡេងនៅក្នុងកម្មវិធី។

ចុចអានអត្ថបទទាក់ទងវិធីបិទសំឡេងវីដេអូចាក់លឺស្វ័យប្រវត្តិលើ News Feed កម្មវិធី Facebook

សូមកុំភ្លេចចុច Like & Share អត្ថបទគន្លឹះផ្សេងៗដែលមាននៅលើទំព័រហ្វេសប៊ុក Post Tech ពួកយើងផង សូមអគុណ៕

មតិយោបល់