ព័ត៌មានបច្ចេកវិទ្យា

DJI អាចនឹងប្រកាសចេញដ្រូន Mavic Air ក្នុងព្រឹត្តិការណ៍ថ្ងៃអង្គារ សប្តាហ៍ក្រោយ

ក្រុមហ៊ុនផលិតដ្រូន DJI របស់ចិន បានផ្ញើលិខិតអញ្ជើញទៅភាគីពាក់ព័ន្ធរួចរាល់ហើយ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Adventure Unfolds នាថ្ងៃអង្គារ ទី ២៣ សប្តាហ៍ក្រោយនេះ។

តាមរយៈលិខិតអញ្ជើញនោះ ក្រុមហ៊ុនមិនបានបង្ហាញថា ខ្លួននឹងប្រកាសចេញផលិតផលដ្រូនថ្មីម៉ូឌែលអ្វីនោះទេ ប៉ុន្តែ បើយោងតាមព័ត៌មានចចាមអារ៉ាមកន្លងមក គេអាចរំពឹងថា DJI នឹងបង្ហាញចេញជាផ្លូវការនូវដ្រូនឈ្មោះ Mavic Air ដែលជាជំនាន់ក្រោយនៃដ្រូនដ៏តូចច្រឡឹង Mavic Pro របស់ក្រុមហ៊ុន ដែលកំពុងមានវត្តមានលើទីផ្សារ ប៉ុន្តែ មានទំហំស្រាលជាង តូចជាង និងអាចហោះក្នុងល្បឿនលឿនជាង។

ការរំពឹងទុកនោះ ក៏បានធ្វើឡើងដោយផ្អែកលើរបស់ក្រុមហ៊ុនតម្រុយក្នុងរយៈវីដេអូបែបពញ្ញាក់អារម្មណ៍របស់ក្រុមហ៊ុនផងដែរ ដោយវីដេអូនោះបានបញ្ចូលពាក្យក្នុងន័យសេចក្តីថា “ពីទំហំតូចហាក់បីដូចជាមិនសូវមានការចាប់អារម្មណ៍ ប្រែក្លាយជាអំណាច និងថាមពលដ៏អស្ចារ្យ”។

ដោយឡែក ជាមួយគំនិតរចនាដ្រូនជំនាន់ថ្មីដែលមានទំហំកាន់តែតូចបែបនោះ អាចនឹងជួយឱ្យ Mavic Air មានតម្លៃកាន់តែទាប ហើយវានឹងឋិតក្នុងជម្រើស​ដ្រូនលំដាប់ថ្នាក់កណ្តាលដែលមានតម្លៃចន្លោះពី ៣៩៩ ដុល្លារ (ម៉ូឌែល Spark) ទៅ ៨៩៩ ដុល្លារ (ម៉ូឌែល Mavic Pro) របស់ក្រុមហ៊ុនក្រុមហ៊ុន DJI៕

ប្រភពព័ត៌មានៈ theverge

មតិយោបល់