Apple បានដាក់បញ្ចូលកម្មវិធីបន្យឺតល្បឿន iPhone ដោយស្ងាត់ៗ តាមរយៈកំណែ iOS 10.2.1 ហើយក្រោយមកទង្វើនេះ ត្រូវបានបែកធ្លាយ និងធ្វើឱ្យក្រុមហ៊ុនរងបណ្តឹងជុំទិស។
ទាក់ទងបញ្ហានេះ ក្រុមហ៊ុនផលិត iPhone បានបកស្រាយថា ខ្លួនធ្វើដូច្នោះគឺដើម្បីការពារម៉ាស៊ីនទូរសព្ទពីការរលត់ជាយថាហេតុ ដោយសារតែថាមពលថ្មរបស់វាចុះខ្សោយ មិនអាចទ្រទ្រង់តម្រូវការថាមពលនៃអង្គប្រតិបត្តិការបានដូចថ្មថ្មី។
ដើម្បីស្តារមុខមាត់របស់ខ្លួន Apple បានដាក់បញ្ចូលនូវមុខងារត្រួតពិនិត្យសុខភាពថ្ម តាមរយៈកំណែ iOS 11.3 ជំនាន់សាកល្បង ដែលវាផ្តល់ជម្រើសដល់អ្នកប្រើប្រាស់អាចបិទប្រព័ន្ធកម្មវិធីរបស់ Apple ដែលធ្វើឱ្យម៉ាស៊ីនទូរសព្ទដើរយឺតបាន។
ជុំវិញរឿងនេះ ម្ចាស់គណនី YouTube ម្នាក់ឈ្មោះ Bennett Sorbo បានសម្រេចធ្វើការសាកល្បងពីភាពខុសគ្នានៃកម្រិតល្បឿនដំណើរការប្រើប្រាស់របស់ទូរសព្ទ iPhone ដែលមានថ្មនៅថ្មី និងថ្មចាស់។ តាមការពិសោធន៍ Bennett ប្រើប្រាស់ iPhone 6s ហើយលទ្ធផលបានស្តែងឱ្យឃើញតាមរយៈវីដេអូខាងក្រោយនេះ៖
មតិយោបល់