យោងតាមប្រភពព័ត៌មានពី igeekphone ក្រុមហ៊ុន Huawei បានទទួលស្គាល់ថា ខ្លួននឹងប្រកាសចេញស្មាតហ្វូនលំដាប់ខ្ពស់ជំនាន់បន្ទាប់ P11 ឬ P20 នាទីក្រុងប៉ារី ថ្ងៃទី ២៧ មិនា។
ការលើកឡើងនេះ គឺផ្ទុយពីព័ត៌មានចចាមអារ៉មកន្លងមកដែលថា ក្រុមហ៊ុននឹងជ្រើសរើសព្រឹត្តិការណ៍ WMC ២០១៨ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ២៦ កុម្ភៈដល់ថ្ងៃទី ០១ មិនា ដូចដែលក្រុមហ៊ុនបានធ្វើសម្រាប់ស្មាតហ្វូនត្រកូល P ជំនាន់បច្ចុប្បន្ន។
គេមិនច្បាស់ថា Huawei នឹងដាក់ឈ្មោះឱ្យសែស្រឡាយស្មាតហ្វូននោះជា P11 ឬ P20 នោះទេ តែគេជឿថា ក្រុមហ៊ុននឹងប្រកាសចេញ ៣ ម៉ូឌែលគឺ P11/P20, P11/P20 Plus និង P11/P20 Lite។
យោងតាមព័ត៌មានចចាមអារ៉ាមកន្លងមកបានលើកឡើងថា Huawei ស៊េរីបន្ទាប់នោះ នឹងបំពាក់អេក្រង់ដែលប្រើមាត្រដ្ឋាន 18:9 ratio មានគែមខាងលើឆកដូចជា iPhone X ហើយថា នឹងមានកាមេរ៉ាបីគ្រាប់នៅខាងក្រោយ ព្រមទាំងផ្តល់ថាមពលប្រតិបត្តិការដោយបន្ទះឈីប Kirin 970 លើកលែងតាមម៉ូឌែល Lite៕
ប្រភពព័ត៌មានៈ Gsm Arena
អានបន្ថែមៈ
Huawei ត្រកូល P ស៊េរីក្រោយ មិនមែន P11 តែជា P20 និងបំពាក់កាមេរ៉ាក្រោយ ៣
មតិយោបល់