ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Apple និង Google ដែលបានមកពីឃ្លាំងកម្មវិធី App Store និង Play Store បានកើនរហូតដល់ ៨.៧ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៦។
យោងតាមគេហទំព័រ GSM Arena តួលេខនៃចំណូលរួមរបស់ក្រុមហ៊ុនយក្សអាមេរិកទាំងពីរ បានកើនលើសពីឆ្នាំ ២០១៥ ក្នុងត្រីមាសដដែល រហូតដល់ ៦៧% ហើយបើតាមការប៉ាន់ប្រមាណ កម្មវិធីជាង ១៩ ពាន់លាន ត្រូវបានគេទាញយកក្នុង១ ត្រីមាសនោះ គឺកើន ១៧ ភាគរយ ធៀបនឹងឆ្នាំ ២០១៥។
យោងតាមគេហទំព័រដដែល ក្រុមហ៊ុន Apple ទទួលបានកំណើន ៦០% ទាបជាងក្រុមហ៊ុន Google ដែលកើនបានដល់ ៨២% ប៉ុន្តែ បើគិតពីទំហំទឹកប្រាក់វិញ ក្រុមហ៊ុន Apple ទទួលបាន ៥.៤ ពាន់លានដុល្លារ ខ្ពស់ជាងក្រុមហ៊ុន Google ដែលទទួលបានត្រឹមតែ ៣.៣ ពាន់លានដុល្លារ ប៉ុណ្ណោះ៕

មតិយោបល់