បណ្តាញសង្គម Facebook បានបើកឱ្យកម្មវិធី Third-party ដែលមានដូចជាកម្មវិធី-ហ្គេម និងសេវាកម្មពីគេហទំព័រផ្សេងៗដែលប្រើភ្ជាប់ជាមួយខ្លួន ចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួន និងឯកជនរបស់លោកអ្នក រួមទាំងរបស់ Friend ផងដែរ។
ទោះយ៉ាងណា លោកអ្នកអាចបំបិទសិទ្ធីទាំងនោះបានតាមវិធីខាងក្រោម ដោយ Post Tech សូមបង្ហាញជូនសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃ iPhone (អ្នកប្រើ Android ក៏អាចអនុវត្តតាមបានស្រដៀងគ្នានេះដែរ)៖
1- បើកកម្មវិធី Facebook នៅលើផ្ទាំង Home Screen រួចចូលទៅកាន់ប៊ូតុងមឺនុយ (សញ្ញាត្រេ៣) ឋិតនៅផ្ទាំងកម្មវិធីខាងក្រោម ផ្នែកខាងស្តាំ
2- ចូលទៅកាន់ Settings -> Account Settings -> Apps
3- ចុចលើ Platform -> Edit -> Turn off Platform ដើម្បីបិទមិនឱ្យកម្មវិធី ឬគេហទំព័រណាមួយអាចមានសិទ្ធិចូលឆែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក និងមិត្តភក្តិបាន។
4- ឬចុចលើ Logged in with Facebook ហើយចុចលើរូបតាងកម្មវិធី ឬសេវាកម្មណាមួយដែលលោកអ្នកចង់ដកសិទ្ធិពីវាចេញ រួចចុចលើ Remove app។ ចំណុចនេះ អនុវត្តក្នុងករណីលោកអ្នកចង់បិទមិនឱ្យកម្មវិធី ឬសេវាកម្មណាមួយអាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក៕
ប្រភពព័ត៌មានៈ imore
មតិយោបល់