ព័ត៌មានបច្ចេកវិទ្យា

របៀបកំណត់ឯកជនភាព Facebook លោកអ្នកតាមទូរសព្ទ iPhone និង Android

សុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ថ្មីៗនេះកំពុងក្លាយជាប្រធានបទក្តៅ គឺបន្ទាប់ពីមានការបែកធ្លាយព័ត៌មានថា ព័ត៌មានឯកជនអ្នកប្រើប្រាស់ចំនួន ៥០ លាននាក់ត្រូវបានគេចូលយកប្រើដោយគ្មានការអនុញ្ញាត។

ឆ្លងកាត់រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ អ្នកប្រើប្រាស់ភាគច្រើនមានការបារម្ភចំពោះ​ព័ត៌មានឯកជនរបស់ពួកគេ ប៉ុន្តែមែនទែនទៅ Facebook ក៏បានដាក់ចេញនូវមុខងារគ្រប់គ្រងឯកជនភាពសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនផងដែរ ប៉ុន្តែមនុស្សភាគច្រើនបានមើលរំលង​។ ក្នុងនោះ វាអនុញ្ញាតឱ្យគ្រប់គ្នាអាចកំណត់ថា តើនរណាអាចឃើញព័ត៌មានដែលលោកអ្នកបានបង្ហោះលើ New Feed, មិត្តក្នុង Facebook, និងព័ត៌មាន Profile ដែលលោកអ្នកបានរ៉ាយរ៉ាប់ក្នុងគណនីរបស់ខ្លួន។

ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តដឹងពីវិធីគ្រប់គ្រងព័ត៌មានឯកជនរបស់ខ្លួនលើបណ្តាញសង្គមយក្ស Facebook កុំឱ្យនរណាម្នាក់ ឬក្រុមណាមួយយកទៅប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន Post Tech សូមបង្ហាញជូនពីវិធីអនុវត្តតាមទូរសព្ទ iPhone និង Android ដូចខាងក្រោម៖

១- របៀបអនុវត្តលើទូរសព្ទ iPhone ឬ iPad

– បើកដំណើរការកម្មវិធី Facebook រួចចុចលើប៊ូតុងមឺនុយ (រូបត្រេ៣) នៅខាងក្រោមផ្នែកខាងស្តាំផ្ទាំងកម្មវិធី
– អូសផ្ទាំងកម្មវិធីឡើងលើ ដើម្បីចូលទៅកាន់ Settings -> Account Settings -> Privacy


– សូមជ្រើសរើសផ្នែកនីមួយៗ និងកំណត់ឯកជនភាពរបស់លោកអ្នកតាមចិត្តចង់។ ដូចជា នរណាខ្លះដែលលោកអ្នកចង់ឱ្យមើលឃើញការបង្ហោះរបស់លោកអ្នកទៅថ្ងៃខាងមុខ គ្រប់គ្រងព័ត៌មាន Profile របស់ខ្លួន និងកំណត់ថាតើនរណាអ្នកផ្ញើសំណើរភ្ជាប់មិត្តជាមួយលោកអ្នក ជាដើម។

២- របៀបអនុវត្តលើទូរសព្ទ Android

– បើកដំណើរការកម្មវិធី Facebook រួចចុចលើប៊ូតុងមឺនុយ (រូបត្រេ៣) នៅខាងលើផ្នែកខាងស្តាំផ្ទាំងកម្មវិធី


– អូសផ្ទាំងកម្មវិធីឡើងលើ ដើម្បីចូលទៅកាន់ Settings -> Account Settings -> Privacy


– សូមជ្រើសរើសផ្នែកនីមួយៗ និងកំណត់ឯកជនភាពរបស់លោកអ្នកតាមចិត្តចង់។ ដូចជា នរណាខ្លះដែលលោកអ្នកចង់ឱ្យមើលឃើញការបង្ហោះរបស់លោកអ្នកទៅថ្ងៃខាងមុខ គ្រប់គ្រងព័ត៌មាន Profile របស់ខ្លួន និងកំណត់ថាតើនរណាអ្នកផ្ញើសំណើរភ្ជាប់មិត្តជាមួយលោកអ្នក ជាដើម។

ប្រភពព័ត៌មានៈ igeekblog

មតិយោបល់