ព័ត៌មានបច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Sharp បានបញ្ជាក់ថា iPhone 8 នឹងប្រើអេក្រង់កោងប្រភេទ OLED

បរទេសៈ នាយកក្រុមហ៊ុន Sharp លោក Tai Jeng-wu ដែលជាអ្នកប្រតិបត្តិការជាន់ខ្ពស់នៅក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Sharp និង ជាផលិតករជាប់ក្រុងត្រាជាមួយក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈថា ទូរស័ព្ទដៃ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple និងប្រើប្រាស់អេក្រង់កោង នៅលើបច្ចេកវិទ្យាប្រព័ន្ធអំពូលភ្លើង emitting diode ដែលជាបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងទូរស័ព្ទដៃវ័យឆ្លាត Samsung’s Galaxy S7។

ដូចដែរអ្នកបានដឹងថា ក្រុមហ៊ុន Apple សព្វថ្ងៃបានប្រើអេក្រង់ OLED បំពាក់លើនាឡិកាដៃ Apple និង កុំព្យូទ័រយួរដៃ MacBook Pro’s Touch Bar ជំនាន់ចុងក្រោយ។ គ្រប់ឩបករណ៍ iPhone, iPad and iPod touch សុទ្ធតែបានប្រើនូវអេក្រង់ LCD បែបប្រពៃណីចាស់ទាំងអស់៕

iphone-7-plus-piano-black-applearab-concept-004

មតិយោបល់