ស្វាយរៀងៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់ Post News ឲ្យដឹងនៅមុននេះបន្តិចថា មនុស្សជិត៤០នាក់ បានរងរបួស ប៉ុន្តែមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតទេ។
បើតាមលោកស្នងការ មនុស្ស៣៧នាក់ បានរងរបួសស្រាលដោយរសាររថយន្តក្រុងរបស់ក្រុមហ៊ុនទេសចរណ៍ មេគង្គ ដែលដឹកភ្ញៀវភ្នំពេញ-វៀតណាម បានក្រឡាប់ដោយសារតែអ្នកបើកបរងងុយដេក។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖១៥នាទី ថ្ងៃត្រង់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចមុខបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ តាមបណ្តោយផ្លូវជាតិលេខ១ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
រហូតមកទល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធបាន និងកំពុងចុះជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕
មតិយោបល់