ចិន: មជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បាននិយាយជាថ្មីម្តងទៀត ប្រទេសចិន បានប្រាកាសអាសន្នទឹកក្រូចសម្រាប់ អាកាសធាតុខ្លាំង ដូចជាព្យុះទីហ្វុង Nepartak បានធ្វើឱ្យបាក់ដីហូរច្រោះកាលពីព្រឹកថ្ងៃសុក្រនេះ នៅភាគខាងកើតកោះតៃវ៉ាន់ បាននាំយកនូវ ល្បឿនខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងទៅកាន់តំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៦នេះ។
Nepartak ដែលជាព្យុះទីហ្វុងដំបូងនៃឆ្នាំនេះ បានមកដល់បក់បោកនៅវេលាម៉ោង ៥និង៥០នាទីព្រឹក នៅក្នុងក្រុង Taitung, ដែលបាននាំខ្យល់រហូតដល់ទៅ ៥៥ម៉ែត្រក្នុងមួយវិនាទី។
NMC បានព្យាករថា ព្យុះទីហ្វុងនេះនឹងផ្លាស់ទីទៅទិសភាគពាយព្យក្នុងល្បឿនរហូតដល់ ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបាននិយាយថា Nepartak នឹងបន្តនាំយកមកនូវព្យុះនិងភ្លៀងខ្លាំងទៅតំបន់ឆ្នេរសមុទ្រនៃខេត្តហ្វូជាននិងចឺជាំង ចាប់ពីថ្ងៃសុក្រនេះ ដល់ថ្ងៃសៅរ៍ស្អែក។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុ ចំនួនបួនពណ៌ ដោយមានតំណាងអាកាសធាតុក្រហមធ្ងន់ធ្ងរបំផុត បន្ទាប់មកទឹកក្រូច, លឿងនិងខៀវ៕
មតិយោបល់