ព័ត៌មានបច្ចេកវិទ្យា

iPhone 7 ទំនងមានថ្ម 1960 mAh ធំជាង iPhone 6S រហូតដល់ ១៤ភាគរយ

អាមេរិក៖ ប៉ុន្មានថ្ងៃនេះ មានព័ត៌មានលេចឮទាក់ទងនឹងរូបរាង ក៏ដូចជាលក្ខណ:ពិសេសមួយចំនួនរបស់ iPhone 7 ប៉ុន្តែនៅ​ថ្ងៃនេះ​វិញ ជាដំណឹងថ្មី​ ដែលពុំធ្លាប់ទទួលបានពីមុនឡើយ ជាពិសេសគឺ​ជាដំណឹងដ៏​ល្អ​សម្រាប់អ្នកគាំទ្រ iPhone។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៤ ខែកក្កដានេះ បានឲ្យដឹងថា iPhone មានថ្មរហូតដល់ 1960 mAh ដែលធំជាង iPhone 6S រហូតដល់ ១៤ភាគរយ។ តាមរយ:ព័ត៌មាននេះ អាច​និយាយបានថា iPhone 7 គឺជា​ស្មាតហ្វូនដែលមានថ្ម​ធំជាងគេបំផុតក្នុងចំណោមត្រកូល iPhone។

គួរបញ្ជាក់ផងដែរថា រយ:ពេលនៃការប្រើប្រាស់ថ្ម ពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកប្រើប្រាស់​ iPhone ព្រោះកន្លងមក iPhone ជាស្មាតហ្វូនមួយ ដែលមិនសូវកាន់ថ្ម ដូចស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃឡើយ ប៉ុន្តែ​អតិថិជនដែលគាំទ្រ នៅតែបន្តប្រើ ដោយពួកគេសង្ឃឹមថា ថ្ងៃណាមួយ Apple នឹង​ពង្រីកនៃកម្រិតគុណភាព​ថ្ម របស់ iPhone ឲ្យ​កាន់​បាន​យូរ​ដូច​ស្មាតហ្វូន​ដទៃទៀត៕

gsmarena

មតិយោបល់