ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Apple បានប្រកាសចេញនូវប្រព័ន្ធ iOS ជំនាន់ 11 ដែលពោរពេញទៅដោយមុខងារពិសេសថ្មីជាច្រើន ហើយអ្នកប្រើប្រាស់មួយចំនួនធំ បានព្យាយាមស្វែងរកវិធីទាញយកវាមកដំឡើងប្រើសាកល្បង ប៉ុន្តែក្រុមហ៊ុន Apple នៅមិនទាន់ដាក់ឲ្យទាញយកមកប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ ដោយសារតែ iOS ជំនាន់ 11 នេះ កំពុងស្ថិតក្នុងការធ្វើតេស្តមិនទាន់រួចរាល់។ ទោះជាយ៉ាងណា ប្រិយមិត្តនៅតែអាច អាប់ដេតទៅកាន់ iOS ជំនាន់ 11 ដើម្បីសាកល្បងប្រើប្រាស់បានតាមវិធីដែល Post Tech បង្ហាញជូនខាងក្រោមនេះ៖
#លក្ខខណ្ឌអនុវត្ត
- ប្រើប្រាស់ iPhone ចាប់ពីស៊េរី 5s ឡើងទៅ និង iPad Mini 2 ឡើងទៅ
- ភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi
- ទាញយកទិន្នន័យពី iPhone/iPad ទៅរក្សាទុកក្នុងកុំព្យូទ័រ (របៀបធ្វើ)
#របៀបអាប់ដេត iOS 11
- ចុចលើតំណនេះhttp://bit.ly/2rMOHAU (សូមបើកនៅក្នុង Safari)
- ចុចលើមឺនុយ iOS 11 រង់ចាំបន្តិច វានឹងលោតផ្ទាំងកម្មវិធី Settings ចេញមក
- ចុចលើប៊ូតុង Install បន្ទាប់មក ចុចលើប៊ូតុង Install ម្ដងទៀត រួចចុចលើប៊ូតុង Install ជាលើកទី ៣
- ចុចលើប៊ូតុង Restart ដើម្បីអនុញ្ញាតឲ្យ iPhone/iPad បិទហើយបើកមកវិញ
- ក្រោយពេល iPhone/iPad បិទបើករួច សូមបើកកម្មវិធី Settings
- បន្ទាប់មកចុចចូល General -> Software Update រង់ចាំបន្តិច ផ្ទាំង iOS 11 Developer beta នឹងលោតចេញមក
- ចុចលើប៊ូតុង Download and Install រង់ចាំដំណើរការទាញយកចប់ លោកអ្នកប្រាកដជាអាចដំឡើង iOS 11 ប្រើបានជាមិនខាន៕
ចុចអាន៖របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ
មតិយោបល់