ព័ត៌មានបច្ចេកវិទ្យា

វិធីហៅអក្សរដែលជ្រុលដៃលុបឲ្យត្រឡប់មកវិញភ្លាម (Undo/Redo) លើ iPhone

ការសរសេរអក្សរនៅលើ iPhone ជៀសមិនផុតពីការច្រឡំដៃលុបអក្សរ ឬសារសំខាន់ៗដែលខំសរសេរបានច្រើនចោលឡើយ។ ប៉ុន្តែ ប្រិយមិត្តមួយចំនួន ប្រហែលមិនបានដឹងថា iPhone មានមុខងារមួយអាចហៅអក្សរដែលជ្រុលដៃលុបចោលឲ្យត្រឡប់មកវិញបានទេ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន សូមប្រិយមិត្តអនុវត្តតាមវិធីខាងក្រោម។

វិធី Undo (ហៅអក្សរដែលជ្រុលដៃលុប ឲ្យត្រឡប់មកវិញ)
១ – ចុចបើកកម្មវិធី Settings → General → Accessibility → Shake to Undo រួចទាញកុងតាក់បើក
២ – បើកកម្មវិធី Note ឬ Messages រួចសាកវាយអក្សរមួយចំនួនចូល និងលុបពាក្យមួយចំនួនវិញ
៣ – ចាប់ទូរស័ព្ទ iPhone ឲ្យជាប់ រួចក្រឡុក ១ ដង ក្រោយមកផ្ទាំង Shake to Undo នឹងបង្ហាញចេញមកភ្លាម
៤ – ចុចលើពាក្យ Undo ដើម្បីហៅអក្សរដែលជ្រុលដៃលុបចោលឲ្យត្រឡប់មកវិញ
៥ – ក្រឡុក iPhone ម្តងទៀតប្រសិនបើចង់ហៅពាក្យដែលលុបផ្សេងទៀត (អាចហៅពាក្យដែលលុបចោលថ្មីៗប៉ុណ្ណោះ!)

វិធី Redo (លុបអក្សរដែលទើបហៅត្រឡប់មកវិញ)
១ – បើកកម្មវិធី Note ឬ Messages រួចសាកវាយអក្សរមួយចំនួនចូល និងលុបពាក្យមួយចំនួនវិញ
២ – កាន់ទូរស័ព្ទ iPhone ឲ្យជាប់ រួចក្រឡុក ១ ដង នោះផ្ទាំង Shake to Undo នឹងបង្ហាញចេញមកភ្លាម
៣ – ចុចលើពាក្យ Undo ដើម្បីហៅអក្សរដែលជ្រុលដៃលុបចោលឲ្យត្រឡប់មកវិញ
៤ – ក្រឡុក iPhone ម្តងទៀត អ្នកនឹងឃើញប៊ូតុង Redo Typing ស្ថិតពីក្រោមប៊ូតុង Undo
៥ – ចុចលើប៊ូតុង Redo Typing ដើម្បីត្រឡប់ពីការ Undo មកវិញ

គួរបញ្ជាក់ថា៖ ចំពោះប្រិយមិត្តណាដែលមានចម្ងល់អាច Comment មកកាន់ទំព័រ Post Tech បានគ្រប់ពេល៕

មតិយោបល់