ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

១០០នាក់ស្លាប់និង ២៧៧គ្រួសារផ្លាស់ទីលំដោយសារគ្រោះទឹកជំនន់នៅនេប៉ាល់

នេប៉ាល់: រដ្ឋមន្រ្តីរដ្ឋាភិបាលម្នាក់បាននិយាយឲ្យដឹងថា មនុស្សប្រមាណ ១០២ នាក់បានស្លាប់ ខណៈដែល ២៧៧គ្រួសារត្រូវបានផ្លាស់ទីលំនៅនៅក្នុងរយៈពេលមួយ សប្តាហ៍ ដោយសារ​ទឹកជំនន់និងបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរក្នុងស្រុកចំនួន ៤៣ផ្សេងគ្នា នៅប្រទេស​នេប៉ាល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ សីហា ឆ្នាំ២០១៦។

កន្លែងស្នាក់នៅរបស់មនុស្ស ២២នាក់គេមិនទាន់ស្គាល់អត្តសញ្ញាណនិង ៥៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងយ៉ាងខ្លាំងនៅក្នុងតំបន់កណ្តាលភាគខាងកើតនិងភាគខាងលិចនៃប្រទេសនេះ។

ស្រុកចំនួន ១០ ដែលរងគ្រោះខ្លាំងបំផុតដោយទឹកជំនន់និងការបាក់ដី រួមមាន Pyuthan, Gulmi, Palpa, Baglung, Makawanpur, Rupandehi, Kathmandu Arghakhanchi, Dolakha និង Sarlahi។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិ Bhim Rawal បានជម្រាបជូនសម័យប្រជុំសភាថា រដ្ឋាភិបាលបានបម្រុង​ទុកលុយ ៧៥០លានរ៉ូពីនេប៉ាល់រួចហើយ តាមរយៈក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយការ​បំផ្លាញនាពេល​បច្ចុប្បន្ននេះ ដោយសារតែគ្រោះទឹកជំនន់និងការរអិលបាក់ដីនៃការតាំងទីលំនៅនៅទូទាំងប្រទេស៕

in floods, landslides in Nepal​ 01in floods, landslides in Nepal

មតិយោបល់