បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង និងអាល្លឺម៉ង់ កំពុងតែតស៊ូមតិជាមួយនឹងស្ថាប័នតុលាការ ដើម្បីធ្វើការហាមឃាត់ ឬរឹងបន្តឹងទៅលើការប្រើប្រាស់កម្មវិធីជជែកកម្សាន្តដូចជា Facebook, , WhatsApp និង Telegram ជាដើម។
លោក Bernard Cazeneuve រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង និងលោក Thomas de Maiziere រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងទីក្រុងប៉ារីស ថា បច្ចុប្បន្ន WhatsApp និង Telegram បានធ្វើការ Encrypt ទៅលើសារនៃការសន្ទនា ដែលជាមូលហេតុមិនអាចធ្វើការរដ្ឋាភិបាលគ្រប់គ្រងបាន ព្រោះកន្លងមកនេះ WhatsApp និង Telegram ជាកម្មវិធីមួយ ដែលក្រុមភេរវករប្រើប្រាស់ដើម្បីទាក់ទំនងធ្វើភេរវកម្ម។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារស៊ើបការសម្ងាត់របស់បារាំង បានបង្ហាញឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានប្រើប្រាស់ Telegram ក្នុងការអំពាវនាវកៀរករសមាជិកមកពីបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក៕

មតិយោបល់