Post News Media ព័ត៌មានបច្ចេកវិទ្យា ១០ប្រទេស ដែលម...

១០ប្រទេស ដែលមានអ្នកប្រើ Facebook ច្រើនជាងគេបំផុតក្នុងឆ្នាំ ២០១៦

អាមេរិក៖ បច្ចុប្បន្ន Facebook បានក្លាយជាបណ្ដាញសង្គមមួយ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ​បំផុតរហូតដល់ជាង ១,៦ពាន់លាននាក់ ស្មើនឹងជាង ១ភាគ៧ នៃប្រជាជនទូទៅពិភពលោក ប៉ុន្តែលោកអ្នកចង់ដឹងទេថា តើប្រទេសណាមួយ ដែលមានអ្នកប្រើប្រាស់​ Facebook ច្រើនជាងគេបំផុត?

ខាងក្រោមនេះគឺជាតារាងបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមាន​ចំនួនអ្នកប្រើ Facebook ច្រើនជាង​គេ​បំផុត​នៅក្នុងឆ្នាំ ២០១៦៖

១០) ប្រទេសតួកគី មានចំនួនអ្នកប្រើរហូតដល់ជាង ៣៣លាននាក់
០៩) ចក្រភពអង់គ្លេស មានចំនួនអ្នកប្រើរហូតដល់ជាង ៣៦,៤លាននាក់
០៨) ប្រទេសអាល្លឺម៉ង់ មានចំនួនអ្នកប្រើរហូតដល់ ៣៦,៨លាននាក់
០៧) ប្រទេសហ្វីលីពីន មានចំនួនអ្នកប្រើរហូតដល់ជាង ៣៩,៨លាននាក់
០៦) ប្រទេសម៉ិចស៊ិក មានចំនួនអ្នកប្រើរហូតដល់ជាង ៤៦លាននាក់
០៥) ប្រទេសចិន (ហុងកុង) មានចំនួនអ្នកប្រើរហូតដល់ជាង ៥២,៨លាននាក់
០៤) ប្រទេសឥណ្ឌូនេស៊ី មានចំនួនអ្នកប្រើរហូតដល់ជាង ៧៧,៥លាននាក់
០៣) ប្រទេសប្រេស៊ីល មានចំនួនអ្នកប្រើរហូតដល់ជាង ៩០,១លាននាក់
០២) សហរដ្ឋអាមេរិក មានចំនួនអ្នកប្រើរហូតដល់ជាង ១៩១លាននាក់
០១) ប្រទេសឥណ្ឌា មានចំនួនអ្នកប្រើរហូតដល់ជាង ១៩៥លាននាក់

គួរបញ្ជាក់ផងដែរថា តួលេខនៃត្រូវបានចេញផ្សាយដោយសារស្ថាប័នវិភាគទិន្នន័យ Statista នៅខែឧសភា កន្លងទៅនេះ៕

Top 10 Facebook users by countries

Loading...