ព័ត៌មានបច្ចេកវិទ្យា

Samsung កំពុងតែព្រួយបារម្ភរឿង Galaxy Note 7 នៅអាមេរិក

អាមេរិកៈ ក្រុមហ៊ុន Samsung កំពុងតែ​ពន្លឿន និងជំរុញឲ្យអតិថិជនដែលប្រើប្រាស់ Galaxy Note 7 មក​ប្ដូរយកស្មាតហ្វូនថ្មី ព្រោះ​ពេលវេលានៃការប្ដូរជូនជិតដល់ពេលកំណត់ ជាពិសេសតួលេខនៃការប្រមូល​បានគឺតិចតូចបំផុត ដែលនេះជាក្ដីប្រារម្ភ​ដ៏ធំ ខណៈដែលរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា មានការផ្ទុះឆេះ Galaxy Note 7 ជាង ៩០ករណីនៅសហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ក្រុមហ៊ុន Samsung នឹងបន្ត​ប្ដូរ Galaxy Note 7 យកស្មាតហ្វូនថ្មីរហូតដល់ថ្ងៃទី២១ ខែកញ្ញា។ នេះសម្រាប់អតិថិជននៅសហរដ្ឋអាមេរិក ប៉ុន្តែក្នុងនោះ Samsung ក៏បានអំពាវនាវឲ្យអតិថិជនទាំងអស់ មេត្តារួសរាន់ឡើង ព្រោះចាប់តាំងពីថ្ងៃ​ប្រកាសប្រមូល មកដល់ពេលនេះ មានតែ Galaxy Note 7 ចំនួន ១៣ម៉ឺនគ្រឿង​ប៉ុណ្ណោះ ដែលបានមកប្ដូរ ខណៈដែលនៅអាមេរិកទាំងមូល មាន Galaxy Note 7 រហូតដល់ ១លានគ្រឿង។

ជាមួយគ្នានោះផងដែរថា ក្រុមហ៊ុន Samsung ក៏បានប្រកាសឲ្យដឹងថា Galaxy Note 7 នឹងចេញលក់​ជា​ថ្មីនៅថ្ងៃទី២៨ ខែកញ្ញា ដោយក្នុងនោះកូរ៉េខាងត្បូង ដែលជាទឹកដីកំណើតនឹងមានលក់មុនគេ៕

samsung-galaxy-note-7-risk

មតិយោបល់