ព័ត៌មានបច្ចេកវិទ្យា

iPhone 7 ថ្លៃដើមថោកយ៉ាងនេះ ម្ដេចក៏លក់ថ្លៃម៉្លេះ!!!

អាមេរិក: តម្លៃ iPhone 7 និង iPhone 7 Plus ត្រូវបានគេសង្កេតឃើញថា ហាក់ដូចជាមានតម្លៃថ្លៃជាងម៉ូដែល​មុនៗ ជាពិសេសគឺនៅស្រុកខ្មែរ មានតម្លៃចន្លោះពី ៨០០ រហូតដល់ ១៦០០ដុល្លារអាមេរិក។ តើលោកអ្នកចង់ដឹង​ទេថា iPhone 7 មានតម្លៃដើម (ថ្លៃផលិត) ប៉ុន្មានដែរ?

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN Money បានឲ្យដឹងថា ថ្លៃដើមរបស់ iPhone 7 មានត្រឹមតែជាង ២៩០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយមានតារាតម្លៃដូចខាងក្រោម៖

– អេក្រង់៖ ៣៧ដុល្លារអាមេរិក
– ថ្ម៖ ៤ដុល្លារអាមេរិក
– កាមេរ៉ា៖ ២៦ដុល្លារអាមេរិក
– បន្ទះឈីបប៊ត៖ ៧៤ដុល្លារអាមេរិក
– Speaker៖ តម្លៃ ១១.៥ដុល្លារអាមេរិក
– សម្បក៖ ២២ដុល្លារអាមេរិក
– គ្រឿងផ្សេងៗទៀត៖ ១១៧.៥ដុល្លារអាមេរិក

គួរបញ្ជាក់ផងដែរថា តាមរបាយការណ៍ក្រៅផ្លូវការមួយចំនួនបានឲ្យដឹងថា iPhone 7 Plus មានការចាប់​អារម្មណ៍ច្រើនជាង iPhone 7 ខណ:ដែលតួលេខពិតប្រាកដនៃការលក់ iPhone ទាំងពីរ នៅមិនទាន់ដឹងច្បាស់៕

មតិយោបល់